Virgil van Dijk អាចចាកចេញពីក្លឹប Liverpool បើសិនជាពួកគេមិនអាចឈ្នះពាន Champions League

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

អតីតកីឡាកររបស់ក្រុម Tottenham Hotspur គឺលោក Garth Crooks បាននិយាយថា Virgil van Dijk អាចនឹងចាកចេញពីក្លឹប Liverpool បើសិនជាពួកគេមិនអាចឈ្នះពាន Champions League ក្នុងរដូវកាលនេះទេ។

ក្រុម Liverpool កាន់កាប់កំណត់ត្រាពិន្ទុច្រើនបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប នៅ Premier League ក្នុងរយៈប៉ុន្មានរដូវកាលចុងក្រោយនេះ ប៉ុន្តែទោះជាយ៉ាងណា នៅតែមិនអាចបញ្ចប់ការមិនអាចឈ្នះពានរបស់ខ្លួនទៀត ដោយពួកគេមាន៩៧ពិន្ទុ ចាញ់ក្រុម Manchester City ដែលមាន៩៨ពិន្ទុ។

នៅពេលនេះ ក្រុមហង្សក្រហមនឹងបង្វែរអារម្មណ៍របស់ខ្លួន ទៅកាន់ការប្រកួត Champions League វិញម្ដង ដោយពួកគេនឹងត្រូវធ្វើការប្រកួតជាមួយក្លឹបគូប្រជែង ក្នុងលីគអង់គ្លេសដូចគ្នាទៀតនោះ គឺក្រុម Tottenham Hotspur ដែលនឹងធ្វើការប្រកួតនៅកីឡាដ្ឋាន Wanda Metropolitano Stadium នៅយប់ថ្ងៃទី១ ខែមិថុនា។ ក្រុមហង្សក្រហម បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រកាលពីឆ្នាំមុនផងដែរ ប៉ុន្តែជាអកុសលពួកគេចាញ់ 3-1 ទៅលើក្រុម Real Madrid ។

ម្យ៉ាងទៀត កីឡាករ van Dijk ដែលផ្ទេរទៅក្រុម Liverpool ពីក្រុម Southampton កាលពីឆ្នាំ២០១៨ ក្នុងតម្លៃខ្លួន៧៥លានផោន មានទម្រង់លេងកាន់តែល្អចាប់តាំងពីពេលនោះមក ហើយគេក៏ជាកីឡាករឆ្នើមប្រចាំរដូវកាល២០១៨/១៩នេះផងដែរ នៅលីគអង់គ្លេស។

អតីតកីឡាកររបស់ក្រុម Tottenham Hotspur គឺលោក Garth Crooks បាននិយាយថា Liverpool អាចនឹងត្រូវបាត់បង់ van Dijk បើពួកគេបរាជ័យនៅការប្រកួត Champions League នៅឆ្នាំនេះទៀត។

គាត់បាននិយាយថា “ខ្ញុំស្ទើរតែគ្នាពាក្យអស្ចារ្យអ្វី ដែលត្រូវសរសើរពីទម្រង់លេងរបស់ Virgil van Dijk នៅក្នុងរដូវកាលនេះ។ អ្វីដែលកីឡាកររូបនេះ បានជួយដល់តំបន់ខ្សែការពាររបស់ក្រុម Liverpool ពិតជាគ្មានពាក្យអ្វីអាចបរិយាយបានបាន។

ខ្ញុំក៏មានអារម្មណ៍ថា បើសិនជា Liverpool មិនអាចឈ្នះពាន Champions League គឺ Van Dijk អាចនឹងចាកចេញទៅរកក្លឹបថ្មីមិនខាន។ កីឡាករដែលមានទម្រង់លេងល្អ ដូចជាគេគួរតែទៅលេងនៅក្លឹបដែលល្អបំផុត នៅក្នុងពិភពលោក៕”

ប្រភព៖ sportskeeda