Spurs ចង់ខ្ចីជើង Bale ក្នុងតម្លៃ១០លានផោន

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ក្លឹប Real Madrid ចង់ចែកផ្លូវគ្នាជាមួយ Gareth Bale នៅរដូវក្ដៅនេះ ដោយមាន Superstar រូបនេះ ត្រូវបានក្លឹបចាស់របស់គេ គឺ Tottenham ចង់ខ្ចីជើងគេក្នុងទឹកប្រាក់ចំនួន១០លានផោន។

លោក Zinedine Zidane ដែលបានត្រឡប់ទៅដឹកនាំក្លឹបអធិរាជសវិញ កាលពីពេលថ្មីៗនេះ យល់ថា Bale មិនអាចបន្តនៅជាមួយក្លឹបទៀតទេ។ គ្រូបង្វឹក Real Madrid រូបនេះមិនបានកោះហៅ Bale ឲ្យចូលរួមក្នុងការប្រកួតជាមួយក្រុម Real Sociedad កាលពីចុងសប្ដាហ៍កន្លងទៅនេះទេ ធ្វើឲ្យមានការជជែកគ្នាថា គេអាចនឹងចាកចេញមែនទែនពីលីគ La Liga។

កាសែត The Sun បានផ្សាយថា ក្រុម Spurs កំពុងពិចារណាក្នុងការខ្ចីជើង Bale ដោយពួកគេបដិសេធក្នុងការទិញផ្ដាច់កុងត្រា។ Bale មានចំណូលប្រមាណជា ៦០០.០០០ផោន ក្នុង១សប្ដាហ៍ នៅ Real ហើយប្រព័ន្ធរបស់ Spurs ដែលមានភាពតឹងតែងអំពីប្រាក់ឈ្នួលនេះ អាចនឹងធ្វើឲ្យគេត្រូវទទួលតិចជាងមុន។

ទោះបីជាយ៉ាងណាក្ដី Real នឹងយល់ព្រមបើសិនជាក្លឹបអង់គ្លេស ព្រមចំណាយប្រាក់ឈ្នួល ២៥០.០០០ផោន ក្នុង១សប្ដាហ៍ បន្ថែមទៅលើប្រាក់ខ្ចីជើង១០លានផោន ក្នុង១រដូវកាលនោះ៕

ប្រភព៖ Mirror