Real Madrid នឹងប្រកាស Eden Hazard ជាកីឡាកររបស់ខ្លួនជាផ្លូវការ ក្រោយការប្រកួតពាន Europa League វគ្គផ្ដាច់ព្រ័ត្រ

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ពេលវេលារបស់ខ្សែប្រយុទ្ធ Eden Hazard ជាមួយក្រុមតោខៀវ Chelsea ដល់ពេលត្រូវបញ្ចប់ហើយ។ កីឡាករសញ្ជាតិប៊ែលហ្សិករូបនេះ បានបញ្ជាក់ថា គេបានសម្រេចចិត្តរួចជាស្រេចហើយ ហើយគេក៏បានបញ្ជាក់ប្រាប់ក្លឹបផងដែរអំពីរឿងនេះ។

គេបាននិយាយថា “ខ្ញុំបានសម្រេចចិត្តរួចហើយ។ ខ្ញុំបានប្រាប់ទៅក្លឹបកាលពីប៉ុន្មានសប្ដាហ៍កន្លងទៅ ប៉ុន្តែមិនត្រូវគិតតែពីរឿងរបស់ខ្ញុំនោះទេ ពួកយើងនៅមានការប្រកួតផ្ដាច់ព្រ័ត្រមួយទៀត ហើយខ្ញុំនឹងចាំមើលថា មានរឿងអ្វីកើតឡើងបន្ទាប់។”

ពាក្យសម្ដីរបស់កីឡាករនេះ គឺមានន័យថា គេចង់ផ្ទេរទៅលេងនៅក្រុម Real Madrid នៅរដូវក្ដៅខាងមុខយ៉ាងច្បាស់ ហើយគេបានត្រៀមខ្លួនរួចជាស្រេចហើយ។ ហើយខាងក្រុមអធិរាជស ក៏មានយល់ព្រមជាមួយ Chelsea ក្នុងការទិញផងដែរ ហើយនឹងមានការប្រកាសជាផ្លូវការក្នុងពេលឆាប់ៗនេះ។

មានសេចក្ដីរាយការណ៍ថា ក្លឹបអេស្ប៉ាញនឹងប្រកាសជាផ្លូវការនៅចុងខែនេះ ក្រោយការប្រកួតពាន Europa League វគ្គផ្ដាច់ព្រ័ត្រ ហើយការផ្ទេរនេះ គឺក្នុងទឹកប្រាក់ប្រហែល១០០លានអឺរ៉ូ ដែលជាកំណត់ត្រាច្រើនបំផុតរបស់ Chelsea សម្រាប់ការលក់កីឡាករចេញ៕

ប្រភព៖ sportskeeda