Manchester United ចង់យក Alexis Sanchez ទៅប្ដូរយកកីឡាករឆ្នើមម្នាក់របស់ក្រុម Juventus

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ក្រុមបិសាចក្រហម Manchester United ត្រូវការពង្រឹងក្រុមនៅក្នុងរដូវដោះដូរទីផ្សារខាងមុខនេះ ហើយពួកគេក៏ត្រូវដោះលែងកីឡាករមួយចំនួនរបស់ខ្លួនផងដែរ ដើម្បីអាចធានាថា រដូវកាលក្រោយពួកគេនឹងល្អប្រសើរជាងមុន។

ដើម្បីធានាថា អាចទៅរួច សារព័ត៌មាន Sports Mole & Corriere di Torino បានប្រកាសថា ក្រុមបិសាចក្រហមចង់យក Superstar របស់ខ្លួនគឺ Alexis Sanchez ទៅប្ដូរយកកីឡាករដែលកំពុងមានទម្រង់លេងល្អជាងជំនួសវិញ។

កីឡាករឆ្នើមរបស់ក្រុម Juventus គឺ Paulo Dybala ត្រូវបានសារព័ត៌មានជាច្រើនបានចុះផ្សាយថា គេអាចនឹងផ្ទេរទៅកាន់ទឹកដី Old Trafford ហើយពេលនេះ ប៉ុន្តែមិនទាន់មានការចរចាណាមួយ ដែលអាចយកជាសាច់ការបាននៅឡើយទេ។

កាសែតទាំងនោះបានបន្តថា ក្រុមសេះបង្កងចាប់អារម្មណ៍លើ Sanchez ដោយសារពួកគេយល់ថា ក្លឹបនេះអាចជួយឲ្យគេត្រឡប់ទៅរកទម្រង់លេងដើមវិញ ចំណែកក្រុមបិសាចក្រហមក៏ចង់លក់គេចេញផងដែរ ហើយពួកគេអាចនឹងប្ដូរគេជាមួយ Paulo Dybala ផងដែរ៕

ប្រភព៖ foxsportsasia