Klopp: “ការតាមក្រុម Man City គឺមិនងាយស្រួលទេ ប៉ុន្តែនេះគឺជារដូវកាលល្អបំផុតរបស់ក្រុម Liverpool”

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

លោក Jurgen Klopp បានសារភាពថា វាពិតជាពិបាកក្នុងការបញ្ឈប់ក្រុម Manchester City មិនឲ្យលើកពាន Premier League ប៉ុន្តែគាត់បន្ថែមថា ក្រុម Liverpool របស់គាត់ គឺជាក្រុមល្អបំផុតមួយក្នុងប្រវត្តិសាស្ត្រ ហើយពួកគេប្រយុទ្ធដល់ដំណាក់កាលចុងក្រោយ។

ការឈ្នះ 2-0 ទៅលើក្រុម Wolves កាលពីរាត្រីថ្ងៃអាទិត្យនេះ គឺមិនគ្រប់គ្រាន់សម្រាប់ក្រុមហង្សក្រហម ក្នុងការបញ្ឈប់ក្រុមមេឃខៀវ ពីការលើកពានសាជាថ្មីបានទេនៅឆ្នាំនេះ ព្រោះក្រុមលោក Pep Guardiola មាន១ពិន្ទុ លើសក្រុមហង្សក្រហម ក្រោយពេលពួកគេបានយកឈ្នះ 4-1 លើក្រុម Brighton & Hove Albion។

Liverpool គឺជាក្រុមដំបូងនៅក្នុងប្រវត្តិសាស្ត្រលីគកំពូលអង់គ្លេស ដែលឈ្នះ៣០ប្រកួត មាន៩៧ពិន្ទុ និងចាញ់តែ១ប្រកួតប៉ុណ្ណោះ ប៉ុន្តែមិនអាចលើកពានបានក្រោយចប់រដូវកាល៕

ប្រភព៖ sportskeeda