ក្លឹប Man City ការពារតំណែងជើងឯកពាន Premier League បានសម្រេច

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ក្រុម Manchester City បានវាយបកតាមពីក្រោយវិញ ដើម្បីការពារតំណែងជើងឯកពាន Premier League សាជាថ្មី ក្រោយយកឈ្នះលើក្រុម Brighton ក្នុងលទ្ធផល 4-1 នៅថ្ងៃប្រកួតចុងក្រោយក្នុងរដូវកាលនេះ។

ការប្រកួតចុងក្រោយរបស់ក្រុម Man City នៅទឹកដី Amex Stadium ហាក់បីដូចជាភ័យអរបន្តិចក្នុងប៉ុន្មាននាទីដំបូង ជាពិសេសក្រោយពេល Sadio Mane ស៊ុតគ្រាប់បាល់នាំមុខសម្រាប់ Liverpool ទល់នឹងក្រុម Wolves ដែលពេលនោះ ធ្វើឲ្យក្រុមហង្សក្រហមបានឡើងទៅលើកំពូលតារាងជាបណ្ដោះអាសន្ន ហើយកីឡាករ Glenn Murray ក៏បានស៊ុតនាំមុខ១គ្រាប់ សម្រាប់ក្រុម Brighton ផងដែរ នៅនាទីទី២៧។

ប៉ុន្តែក្រុម Man City ប្រើទម្រង់លេងវាយបកវិញ ដោយ Sergio Aguero ស៊ុត១គ្រាប់វិញ ចន្លោះត្រឹមតែ៨៣វិនាទីប៉ុណ្ណោះ ពីការនាំមុខរបស់កីឡាករ Murray មុននឹង Aymeric Laporte តែតបញ្ចូលទី ដើម្បីយកគ្រាប់បាល់នាំមុខក្នុងតង់ទី១។

Riyad Mahrez ជាអ្នកស៊ុតគ្រាប់បាល់ទី៣ សម្រាប់ក្រុម Man City នៅនាទីទី៦៣ មុននឹងកីឡាករ Ilkay Gundogan ទាត់បាល់ free-kick បញ្ចូលទីជាគ្រាប់ចុងក្រោយ ធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាលោក Pep Guardiola កីឡាករទាំងអស់ និងបុគ្គលិកអបអរការធានាឈ្នះពានម្ដងទៀត។

ការឈ្នះរបសក្រុមមេឃខៀវ១៤ប្រកួតជាប់ៗគ្នា ក្នុងលីគនេះ បានធ្វើឲ្យពួកគេបញ្ចប់រដូវកាលដ៏អស្ចារ្យ នៅក្នុងការដណ្ដើមពាន Premier League ដោយមាន៩៨ពិន្ទុ ហើយធ្វើឲ្យពួកគេក្លាយជាក្រុមទី១ ចាប់តាំងពីឆ្នាំ២០០៩មក ដែលអាចការពារតំណែងជើងឯកបានសម្រេច៕

ប្រភព៖ skysports