Barcelona កែទម្រង់ធំដោយក្លឹបនឹងបញ្ចេញកីឡាករចំនួន១០ចោល ក្រោយធ្លាក់ពី UCL

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ក្រុម Barcelona បានធ្លាក់ចេញពីការប្រកួតពាន Champions league យ៉ាងភ្ញាក់ផ្អើលបំផុត និងជាការធ្លាក់ពីការប្រកួតពាននេះ ជាលើកទី៤ រដូវកាលជាប់ៗ គ្នា ហើយក្លឹបនេះ អាចនឹងសម្រេចចិត្តឲ្យកីឡាករចំនួនរហូតដល់១០នាក់ ដើរចេញពីក្លឹបនៅរដូវក្ដៅខាងមុខនេះ ដែលនេះគឺជាផ្នែកមួយ នៃការធ្វើកំណែទម្រង់ធំរបស់ក្លឹប។ នេះបើយោងតាមការចុះផ្សាយពី AS.com។

កីឡាករ Kevin-Prince Boateng និង Jeison Murillo នឹងត្រូវត្រឡប់ទៅកាន់ក្លឹបចាស់របស់ពួកគេរៀងៗ ខ្លួនវិញ ក្រោយចប់កុងត្រាខ្ចីជើង ខណៈដែលកីឡាករ Thomas Vermaelen វិញ ក្លឹបនឹងមិនផ្ដល់កុងត្រាថ្មីដល់គេឡើយ។

ចំណែកអ្នកចាំទី Jasper Cillessen ក្លឹប Barca នឹងលក់គេចេញ បើសិនជាអាចបានតម្លៃយ៉ាងតិច៣០លានអឺរ៉ូ ហើយសម្រាប់ Malcom ពួកគេនឹងលក់ចេញដូចគ្នា បើសិនជាមានសំណើទិញតម្លៃ៣៥លានអឺរ៉ូ ដើម្បីរួចតម្លៃខ្លួនដែលទិញចូលកាលពីរដូវក្ដៅមុន។

ក្រៅពីនេះ កីឡាករឆ្នើមៗ ដូចជា Philippe Coutinho, Samuel Umtiti, Ivan Rakitic, Rafinha និង Denis Suarez អាចនឹងចាកចេញពីក្លឹបទាំងអស់គ្នា នៅរដូវក្ដៅនេះ ខណៈក្លឹបចង់រៀបចំក្រុមឡើងវិញផងដែរ៕

ប្រភព៖ Goal