អស្ចារ្យ! ក្លឹបមកពីអង់គ្លេសឡើងវគ្គផ្ដាច់ព្រ័ត្រក្នុងពានកំពូលរបស់អឺរ៉ុបទាំង២ជាលើកដំបូងក្នុងប្រវត្តិសាស្ត្របាល់ទាត់

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ក្រុម Arsenal និង Chelsea ទើបតែកំណត់ជោគវាសនាចុងក្រោយ ដែលត្រូវជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រពាន Europa League ដែលនេះគឺជាការបង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យ នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេស ដែលក្រុមទាំង៤ គឺសុទ្ធតែមកពីលីគកំពូលអង់គ្លេស ដែលត្រូវលេងនៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងពានកំពូលរបស់ទ្វីបអឺរ៉ុបធំៗទាំង២។

ក្លឹបមកពីទីក្រុងឡុងដ៏ទាំង២ នឹងត្រូវប្រកួតជាមួយគ្នាជាលើកចុងក្រោយនៅទីក្រុង Baku នៅថ្ងៃទី២៩ ខែឧសភា ខណៈដែលក្រុមហង្សក្រហម Liverpool នឹងត្រូវប្រកួតជាមួយក្រុម Tottenham នៅវគ្គផ្ដាច់ព្រ័ត្រពាន Champions League ក្នុងទីក្រុង Madrid នៅថ្ងៃទី១ ខែមិថុនា ផងដែរ។

Arsenal បានលត់ក្រុម Valencia 4-2 នៅការប្រកួតជើងទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលសរុបទាំង២ជើងក្រុមកាំភ្លើងធំឈ្នះ 7-3 ខណៈក្រុមតោខៀវ Chelsea បានកក់កៅអីវគ្គផ្ដាច់ព្រ័ត្រក្រោយការទាត់បាល់កាត់សេចក្ដី១១ម៉ែត្រ ឈ្នះក្រុម Eintracht Frankfurt 4-3 ក្រោយបញ្ចប់ការប្រកួតក្នុងលទ្ធផលស្មើគ្នា 1-1 និងសរុបទាំង២ជើងគឺ 2-2មក។

នេះគឺជាលើកទី១ ក្នុងប្រវត្តិសាស្ត្របាល់ទាត់ហើយ ដែលមានក្លឹបមកពីប្រទេសតែមួយ លេងនៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងប្រវត្តិសាស្ត្ររបស់បាល់ទាត់ទ្វីបអឺរ៉ុប ដែលមានន័យថា ពានធំៗទាំង២ប្រចាំទ្វីបនៅឆ្នាំនេះ នឹងធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេសទាំង២៕

ប្រភព៖ theguardian