Origi & Wijnaldum ស៊ុតម្នាក់២គ្រាប់ជួយ Liverpool ឡើងវគ្គផ្ដាច់ព្រ័ត្រពាន Champions League

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ការស៊ុត២គ្រាប់ម្នាក់ពីកីឡាករ Divock Origi និង Georginio Wijnaldum បានជួយក្រុមហង្សក្រហម Liverpool ឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រពាន Champions League ជាលើកទី២ជាប់ៗគ្នា ខណៈក្រុម Barcelona ចាញ់ 4-0 ដោយគ្មានគ្រាប់បាល់ស៊ុតនៅទឹកដី Anfield។

Origi ដើរតួយ៉ាងសំខាន់នៅពេលអវត្តមានរបស់ Mohamed Salah និង Roberto Firmino នៅតំបន់ប្រយុទ្ធខាងលើ ដោយគេបានស៊ុតគ្រាប់បាល់ទី១ បើកឆាកនៅនាទីទី៧ដើមតង់ទី១។ បន្ទាប់មកក្រុមរបស់លោក Jurgen Klopp បានបិទមិនឲ្យ Barcelona មានគ្រាប់បាល់ស៊ុតឡើយ ហើយ Wijnaldum បានស៊ុត២គ្រាប់ជាប់ៗ គ្នា នៅនាទីទី៥៤ និង៥៦ ធ្វើឲ្យក្រុមទាំង២ មានគ្រាប់បាល់ស្មើគ្នា 3-3។

អ្វីដែលមិនគួរឲ្យជឿនោះ គឺ Liverpool បានបង្កើតប្រវត្តិសាស្ត្រ ដោយ Trent Alexander-Arnold បានទាត់បាល់ពីជ្រុងយ៉ាងលឿនឲ្យ Origi ស៊ុតគ្រាប់បាល់ទី២របស់គេ ហើយក៏ជាគ្រាប់បាល់ទី៤ របស់ Liverpool ក្នុងការប្រកួតជើងទី២ផងដែរ។

Liverpool ឈ្នះក្នុងលទ្ធផល 4-3 សរុបទាំង២ជើងនេះ មានន័យថា ពួកគេនឹងត្រូវជួបជាមួយ១ក្រុម អាចជា Ajax ឬ Tottenham នៅថ្ងៃប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី១ ខែមិថុនា ខាងមុខនេះ។ ឆ្នាំនេះ គឺជាឱកាសល្អសម្រាប់ Liverpool លើកពានហើយ បន្ទាប់ពីបានចាញ់ក្រុម Real Madrid កាលពីឆ្នាំមុន៕

ប្រភព៖ Goal