Alisson: “វាជាក្ដីសុបិន្តមួយដែលបានវាយបកទម្លាក់ក្រុម Barcelona ម្ដងទៀត”

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

អ្នកចាំទី Alisson បាននិយាយថា ការវាយបករបស់ក្រុម Liverpool នៅពាន Champions League ឆ្នាំនេះ គឺជាក្ដីសុបិន្តរបស់គេ បន្ទាប់ពីបានទម្លាក់ក្រុម Barcelona ចំនួន២ដង ក្នុងរយៈពេល២ឆ្នាំជាប់ៗគ្នា។

Liverpool កក់កៅអីវគ្គផ្ដាច់ព្រ័ត្រពាន Champions League សាជាថ្មីក្នុងទម្រង់លេងដ៏អស្ចារ្យជាងឆ្នាំមុនទៀត ដោយបានវាយបកយកឈ្នះលើក្រុម Barca 4-0 នៅទឹកដី Anfield កាលពីយប់ថ្ងៃអង្គារ ក្រោយពីបានចាញ់ 3-0 កាលពីប្រកួតជើងទី១។

នេះគឺជាសុបិន្ដអាក្រក់១ទៀតរបស់ក្រុម Barca នៅ UCL បន្ទាប់ពីពួកគេត្រូវបានធ្លាក់ដោយក្រុម Roma ត្រឹមវគ្គ៨ក្រុម កាលពីរដូវកាលមុនមក បើទោះបីជាពួកគេបាននាំមុខ 4-1 នៅជើងទី១ក្ដី។ ពេលនោះ Alisson គឺជាកីឡាកររបស់ក្រុម Roma ម្នាក់ដែលបានរួមចំណែកជួយ Roma ឈ្នះ 3-0 លើ Barcelona នៅជើងទី២។

Alisson បាននិយាយប្រាប់កាសែត Sky Sport Italia ថា “វាពិតជាអារម្មណ៍ដ៏អស្ចារ្យពិតមែន។ ខ្ញុំធ្លាប់ធ្វើបានកាលនៅក្រុម Roma ដែលបានទម្លាក់ក្រុមខ្លាំង Barcelona កាលពីឆ្នាំមុន។ ខ្ញុំពិតជាសប្បាយចិត្ត ដែលបានជួយក្រុមរបស់ខ្ញុំឲ្យឈ្នះបែបនេះ វាពិតជាអស្ចារ្យ ហើយឥឡូវនេះពួកយើងនៅសល់រឿង១ទៀតប៉ុណ្ណោះ គឺឈ្នះពាន Champions League នៅវគ្គផ្ដាច់ព្រ័ត្រ៕”

ប្រភព៖ Goal