Van Dijk អាចនឹងអវត្តមានពេល Liverpool ប្រកួតជាមួយ Barcelona

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

កីឡាករខ្សែការពារឆ្នើម Virgil Van Dijk ប្រហែលជានឹងត្រូវដាក់ចូលទៅក្នុងបញ្ជីកីឡាកររបួសរបស់ក្រុម Liverpool មិនខាន សម្រាប់ការប្រកួតទល់នឹងក្រុម Barcelona ដោយសារតែគេមិនបានហ្វឹកហាត់ពេញលេញនោះទេ កាលពីថ្ងៃចន្ទ។

កីឡាករសំខាន់ៗ ដូចជា Roberto Firmino, Naby Keita និង Mohamed Salah ត្រូវបានក្លឹបប្រកាសថា ពួកគេមិនអាចចូលរួមប្រកួតរួចស្រេចទៅហើយ ដោយសារតែការរបួសរៀងៗ ខ្លួន ប៉ុន្តែសម្រាប់ខ្សែការពារសញ្ជាតិហូរឡង់វិញ កំពុងស្ថិតនៅក្នុងដំណាក់កាលមួយ ដែលអាចជាទាន់ការប្រកួតជើងទី២ពាន Champions League នៅឡើយ។

ក្រុមហង្សក្រហមបានលេងក្នុងការប្រកួតដ៏តឹងតែង ជាមួយនឹងក្រុមអ្នកមានបុណ្យ និងក្រោយមក Newcastle United ក្នុងរយៈពេលចន្លោះគ្នាតែ៣ថ្ងៃប៉ុណ្ណោះ ហើយរបួសហាក់បីដូចជាការដាក់ពិន័យ ដល់ក្រុមទាំងមូលអ៊ីចឹងនៅចុងរដូវកាលនេះ៕

ប្រភព៖ Marca