Kompany ស៊ុត១គ្រាប់ឲ្យ Man City ឡើងកំពូលតារាង EPL វិញ

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

កីឡាករ Vincent Kompany បានស៊ុតបាល់ពីចម្ងាយយ៉ាងអស្ចារ្យ ធ្វើឲ្យក្រុម Manchester City យកឈ្នះលើក្រុមចចកខៀវ Leicester ក្នុងលទ្ធផល 1-0 ហើយធ្វើឲ្យក្រុមការពារតំណែងជើងឯក ឡើងទៅឈរនៅកំពូលតារាង Premier League វិញ ក្រោយការប្រកួតកាលពីយប់ថ្ងៃចន្ទ។

Kompany ដែលជាប្រធានក្រុម បានបង្កើតគ្រាប់បាល់ដ៏សំខាន់បំផុត ដែលជាអ្វីក្រុម Man City ចង់បានខ្លាំងនាពេលនេះ។ ចំណែកកីឡាករ Kelechi Iheanacho របស់ Leicester ក៏មានឳកាសក្នុងការតាមស្មើផងដែរ ក្នុងរយៈពេល៣នាទីចុងក្រោយ ប៉ុន្តែគេបែរជាធ្វើឲ្យខកខានឱកាសនេះទៅវិញ។

ជាលទ្ធផលក្រោយក្រុមមេឃខៀវ Man City បានប្រកួតឈ្នះ១៣ប្រកួតជាប់ៗ គ្នា ក្នុងលីគកន្លងមកមានន័យថា ពួកគេនឹងក្លាយជាក្រុមដំបូងក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ដែលអាចការពារតំណែងជើងឯករបស់ខ្លួនបាន បើសិនជាពួកគេអាចយកឈ្នះលើកក្រុម Brighton ទៀតនៅថ្ងៃប្រកួតចុងក្រោយក្នុងរដូវកាលនេះ៕

ប្រភព៖ skysports