Guardiola: “Liverpool គឺជាក្រុមដែលខ្ញុំពិបាកយកឈ្នះបំផុតក្នុងលីគ”

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

គ្រូបង្វឹកក្រុម Manchester City គឺលោក Pep Guardiola បាននិយាយថា ក្រុមហង្សក្រហម Liverpool របស់លោក Jurgen Klopp គឺជាគូប្រកួតដែលពិបាកបំផុត ដែលគាត់ធ្លាប់ជួបនៅក្នុងអាជីពជាគ្រូបង្វឹករបស់គាត់។

ក្រុមមេឃខៀវ Man City បានធ្វើការប្រកួតប្រជែងអស់រយៈពេលជាច្រើនឆ្នាំ ជាមួយក្រុមហង្សក្រហមនៅ Premier League ខណៈដែលពេលនេះ ក្រុមរបស់លោក Pep កំពុងតែនាំមុខគូប្រកួតដ៏ពិបាកនេះ ចំនួន១ពិន្ទុផងដែរ។

អតីតគ្រូបង្វឹកក្រុម Barcelona និង Bayern Munich រូបនេះ ពិតជាមិនចម្លែកអ្វីនោះទេ ដែលគាត់នឹងឈ្នះពានលីគជាលើកទី៨ នៅក្នុងអាជីពរបស់គាត់ ប៉ុន្តែក្រុម Liverpool គឺជាក្រុមដែលខ្លាំង និងពិបាកយកឈ្នះបំផុត ទោះបីជាកន្លងមកគាត់ធ្លាប់ ដឹកនាំក្រុមប្រកួតជាមួយគូប្រជែងលីគ ដូចជាក្រុម Borussia Dortmund និង Real Madrid ក្ដី៕

ប្រភព៖ foxsportsasia