Bartomeu: “Messi នឹងមិនចាកចេញពីក្លឹប Barcelona ឡើយ”

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ប្រធានក្លឹបអ្នកមានបុណ្យ FC Barcelona គឺលោក Josep Maria Bartomeu បាននិយាយថា កីឡាករខ្សែប្រយុទ្ធឆ្នើម Lionel Messi នឹងមិនចាកចេញពីក្លឹប Barcelona ឡើយ ហើយគេនឹងក្លាយជាកីឡាករដែលលេងនៅក្លឹបតែ១អស់មួយជីវិត។

កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ បានក្លាយជាតារាល្បីរបស់ក្លឹបម្ដងទៀត បន្ទាប់ពីពួកគេបានលត់ 3-0 លើក្រុមហង្សក្រហម Liverpool នៅពាន Champions League នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី១ ហើយលោក Bartomeu ជឿជាក់ថា តារាឆ្នើមរូបនេះ នឹងនៅតែអាចរកគ្រាប់បាល់បានច្រើនទៀត។

គាត់បាននិយាយប្រាប់កាសែត The Guardian ថា “Leo គឺជាវីរៈបុរសនៃពិភពបាល់ទាត់ ប៉ុន្តែគាត់តែងតែលេងនៅក្រុម Barca តែ១គត់។ គេនឹងក្លាយជាកីឡាករដែលលេងនៅក្លឹបតែ១គត់។ Leo នឹងមិនចាកចេញទៅណានោះទេ។ នៅពេលគាត់ឈប់លេង គាត់ក៏នឹងបន្តនៅជាមួយពួកយើងដែរ៕”

ប្រភព៖ Goal