Barcelona ចង់ឲ្យ Mata យល់ព្រមកាត់បន្ថយការទាមទារប្រាក់ឈ្នួលទាបជាងបច្ចុប្បន្ន

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

Barcelona គឺជាក្លឹបដ៏មានសក្ដានុពលមួយ ក្នុងការទិញយកកីឡាករ Juan Mata ដ៏មានបទពិសោធន៍ជោកជាំ នៅក្នុងវិស័យកីឡាករបាល់ទាត់។ នេះបើយោងតាមការចុះផ្សាយរបស់ The Sun។

ប៉ុន្តែកីឡាករខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះ នឹងត្រូវទទួលយកប្រាក់ឈ្នួលទាបជាងបច្ចុប្បន្ននេះ ទើបគេអាចផ្ទេរទៅកាន់ទឹកដី Camp Nou បាន។

កុងត្រារបស់ Mata ជាមួយក្លឹបបិសាចក្រហម Man Utd នឹងត្រូវផុតកំណត់នៅចុងរដូវកាលនេះ ហើយសារព័ត៌មានជាច្រើនបានចុះផ្សាយថា កីឡាករវ័យ៣១ឆ្នាំរូបនេះ ចង់បានឱកាសក្នុងការឈានជើង ទៅលេងជាមួយក្លឹបម្ចាស់ជើងឯក លីគកំពូលអេស្ប៉ាញវិញម្ដង។

មានន័យថា បើសិនជាគេយល់ព្រមទៅលេងនៅក្លឹប Barcelona ពិតមែន គឺគេនឹងត្រូវទទួលយកប្រាក់ឈ្នួល តិចជាងប្រាក់ឈ្នួលបច្ចុប្បន្ន ដែលមានតម្លៃ ១៧០.០០០ផោនក្នុង១សប្ដាហ៍របស់គេ។ ទោះបីជាយ៉ាងណា គេក៏នឹងទទួលបានប្រាក់រង្វាន់បន្ថែមតិចតួចផងដែរ សម្រាប់ការចុះកុងត្រា ដោយគ្មានតម្លៃខ្លួនរបស់គេ ជាមួយ Barca៕

ប្រភព៖ Goal