Solskjaer: “ការរៀបចំក្រុម Man Utd ឡើងវិញ គឺត្រូវប្រើពេលជាច្រើនឆ្នាំទៀត”

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

លោកគ្រូបង្វឹក Ole Gunnar Solskjaer បានសារភាពថា ក្រុមបិសាចក្រហម Manchester United នៅពេលនេះគឺកំពុងតែស្ថិតនៅក្នុងដំណាក់កាល នៃការកសាងក្រុមឲ្យខ្លាំងឡើងវិញ ហើយវាអាចនឹងត្រូវចំណាយពេលច្រើនឆ្នាំទៀត ទើបអាចសម្រេចជោគជ័យបាន។

លោក Solskjaer ត្រូវបានក្លឹបតែងតាំងឲ្យធ្វើជាគ្រូបង្វឹកពេញសិទ្ធិ របស់ក្រុមបិសាចក្រហមនេះ កាលពីខែមីនាកន្លងទៅនេះ ដោយសារតែគាត់បានបង្ហាញពីការដឹកនាំយ៉ាងអស្ចារ្យ ក្រោយពេលដែលគាត់ត្រូវបានតែងតាំងឲ្យធ្វើជាគ្រូបង្វឹកបណ្ដោះអាសន្ន កាលពីខែធ្នូឆ្នាំមុន។

ប៉ុន្តែបន្ទាប់ពីលោក Solskjaer បានដឹកនាំការប្រកួត១១ដង ឈ្នះ១០ដងរួចមក ក្រុមបិសាចក្រហម Man United ចាប់ផ្ដើមវិលត្រឡប់ទៅរកស្ថានភាព ដូចកាលពីមុនទៀតហើយ ដោយប្រកួតចាញ់៥ដង ក្នុងចំណោម៧ប្រកួតចុងក្រោយនេះ ហើយគ្រូបង្វឹករូបនេះយល់ថា ប្រហែលជាត្រូវរកវិធីផ្សេងទៀត ដើម្បីធ្វើឲ្យក្រុមនេះអាចងើបឡើងវិញ៕

ប្រភព៖ Goal