លោក Allegri សន្យាថា លោកនឹងបន្តនៅជាមួយក្រុម Juventus ទៀត

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

លោក Massimiliano Allegri បានរំពឹងថា លោកនឹងធ្វើឲ្យក្រុម Juventus ខ្លាំងជាងមុនបន្ថែមទៀត ក្រោយពេលគាត់បានបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនថា នឹងបន្តនៅជាមួយក្លឹបសេះបង្កងនេះ បន្ទាប់ពីគាត់បានជួយក្រុមនេះឲ្យឈ្នះពាន Serie A សាជាថ្មីម្ដងទៀតជាលើកទី៨។

ក្រុម Juve បានឈ្នះពានកំពូលរបស់លីគអ៊ីតាលីជាលើកទី៨ជាប់ៗគ្នា ហើយក្នុងនោះលើកពាននេះចំនួន៥ដង ក្រោមការដឹកនាំរបស់លោក Allegri ក្រោយពេលក្រុមរបស់លោកបានវាយបកយកឈ្នះ 2-1 លើក្រុម Fiorentina វិញកាលពីការប្រកួតថ្ងៃសៅរ៍កន្លងទៅនេះ។

ទោះបីជាមានពាក្យចចាមអារ៉ាមថា គាត់អាចនឹងចាកចេញពីក្លឹបនៅចុងរដូវកាល បន្ទាប់ពីដឹកនាំក្លឹបធ្លាក់ចេញពីការប្រកួតពាន Champions League លោក Allegri បញ្ចាក់ថាគាត់មានគម្រោងបន្តនៅជាមួយម្ចាស់ជើងឯក Serie A នេះដដែល៕

ប្រភព៖ Goal