ក្លឹបយក្សមកពី Premier League កំពុងដណ្ដើមគ្នាទិញយក Ziyech ពី Ajax

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ការបង្ហាញទម្រង់លេងយ៉ាងល្អពីកីឡាករ Hakim Ziyech នៅក្នុងការប្រកួតពាន Champions League បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្លឹបធំៗ នៅក្នុងលីគកំពូលអង់គ្លេស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Mirror។

តារារបស់ក្រុម Ajax រូបនេះគឺជាកីឡាករដ៏សំខាន់ម្នាក់ ដែលបានចូលរួមចំណែកជួយក្រុមខ្លាំងរបស់ហូរឡង់ ក្នុងការលេងបានល្អនៅក្នុងរដូវកាល២០១៨/២០១៩នេះ ហើយក្នុងនោះក៏រួមទាំងការប្រកួតឈ្នះនៅក្នុងពាន Champions League ដើម្បីឡើងទៅលេងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រផងដែរ ក្រោយពេលយកឈ្នះលើក្រុម Real Madrid និង Juventus រួចមក។

ក្លឹបធំៗដូចជាកាំភ្លើងធំ Arsenal ក្លឹបហង្សក្រហម Liverpool និងក្លឹបធំៗមកពីទីក្រុង Manchester ទាំង២សុទ្ធតែចង់បានកីឡាករសញ្ជាតិម៉ារ៉ុករូបនេះ ដែលគេនៅមានតម្លៃទាបប៉ុណ្ណោះ គឺត្រឹមតែ២៥លានផោនប៉ុណ្ណោះ៕ ល

ប្រភព៖ Goal