ក្រុមមេឃខៀវ Man City តាមប្រមាញ់កីឡាករ Almada រហ្សនាម Messi ថ្មី

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ក្រុម Manchester City បានធ្វើឲ្យកីឡាករវ័យក្មេងរបស់ក្រុម Velez Sarsfield គឺកីឡាករ Thiago Almada ជាគោលដៅ២០លានផោនដ៏សំខាន់របស់ខ្លួន សម្រាប់អនាគតក្លឹប។ នេះបើយោងតាមការចុះផ្សាយរបស់ The Sun។

Almada មានវ័យត្រឹមតែ១៧ឆ្នាំ គេបានក្លាយជាកីឡាករដែលចូលលេងនៅក្រុមឈុតធំ សម្រាប់ក្រុមនៅក្នុងប្រទេសអាហ្សង់ទីនញឹកញាប់ណាស់ នៅក្នុងរដូវកាលនេះ ហើយលើសពីនេះ គេក៏បានចូលលេងនៅក្នុងការប្រកួតសម្រាប់ក្រុមជម្រើសជាតិ សម្រាប់ការប្រកួតពាន South American Under-20 Championship ដែលធ្វើឡើងកាលពីដើមឆ្នាំ២០១៩នេះផងដែរ។

ដើម្បីជៀសវាងការពិន័យបន្ថែម ក្រុម Man City មានជម្រើសក្នុងការទិញគេឲ្យទៅលេងនៅក្លឹប ដែលជាដៃគូរបស់ខ្លួនសិននោះ គឺក្លឹប Girona ហើយពួកគេនឹងទិញផ្ដាច់យកទៅអង់គ្លេសភ្លាមៗ នៅពេលដែលផុតពិន័យពេលណានោះ៕

ប្រភព៖ Goal