UEFA នឹងធ្វើការស៊ើបអង្កេតករណីរបស់ Ronaldo បង្ហាញកាយវិការមិនសមរម្យពេលប្រកួតជាមួយ Atletico

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

UEFA បានបើកការស៊ើបអង្កេតទៅលើកាយវិការរបស់ Cristiano Ronaldo ក្នុងកំឡុងការប្រកួតដែល Juventus បានវាយបកយកឈ្នះលើក្រុម Atletico Madrid វិញកាលប្រកួតពាន Champions League កាលពីសប្ដាហ៍មុន ហើយការសម្រេចចិត្តចុងក្រោយនឹងធ្វើឡើងនៅថ្ងៃទី២១ ខែមីនា នេះ។

បន្ទាប់ពីបានស៊ុតបញ្ចូលទីគ្រាប់បាល់ទី៣របស់គេ សម្រាប់ការប្រកួតនោះ Ronaldo បានធ្វើត្រាប់តាមលោក Diego Simeone ដែលបានធ្វើកាយវិការដូចគ្នា នៅក្នុងការប្រកួតជើងទី១រវាងក្រុម Atletico និង Juve នៅទឹកដី Wanda Metropolitano។

ក្រុមប្រឹក្សាវិន័យរបស់ UEFA នឹងធ្វើការប្រជុំគ្នាសម្រេចចុងក្រោយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។

លោក Simeone ត្រូវបានពិន័យ២០.០០០អឺរ៉ូ សម្រាប់កាយវិការរបស់គាត់ ហើយក៏មិនបានពិន័យ មិនឲ្យឈរបញ្ជាកីឡាកររបស់លោកនៅទឹកដី Turin ដែរ ដូច្នេះកីឡាករពាក់អាវលេខ៧នេះ ក៏នឹងមិនត្រូវពិន័យសម្រាប់ការលេងទល់នឹងក្រុម Ajax ឡើយ។

ចំណែកក្លឹប Juventus ក៏ជឿជាក់ថា UEFA នឹងដាក់ពិន័យជាប្រាក់ដូចគ្នា ដោយក្លឹបយក្សនេះជឿថា Ronaldo អាចចូលលេងទល់នឹងក្រុម Ajax ទាំង២ជើងក្នុងពេលខាងមុខយ៉ាងប្រាកដទៀតផង៕

ប្រភព៖ 9sportpro