Juventus ចាញ់ការប្រកួតនៅលីគ Serie A ជាលើកដំបូងក្នុងរដូវកាលនេះ

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ក្រុម Juventus បានប្រកួតចាញ់ 2-0 យ៉ាងភ្ញាក់ផ្អើលបំផុតក្រោមថ្វីដៃរបស់ក្រុម Genoa នៅ Serie A បានធ្វើឲ្យកំណត់ត្រាមិនដែលចាញ់អស់រយៈពេលជិត១ឆ្នាំ របស់ពួកគេត្រូវបានបិទបញ្ចប់ទៅវិញ។

ការស៊ុតបញ្ចូលទីចុងម៉ោងពីកីឡាករ Stefano Sturaro និង Goran Pandev នៅកីឡាដ្ឋាន Stadio Luigi Ferraris បានធ្វើឲ្យក្រុមរបស់លោក Massimiliano Allegri ស្គាល់រសជាតិចាញ់ជាលើកដំបូងនៅក្នុងលីគ ចាប់តាំងពីការចាញ់លើកចុងក្រោយបំផុត 1-0 ទល់នឹងក្រុម Napoli កាលពីខែមេសា ឆ្នាំ២០១៨មកម៉្លេះ។

Paulo Dybala បានស៊ុតបញ្ចូលទីនាំមុខមុនទៅហើយ ប៉ុន្តែត្រូវបានអាជ្ញាកណ្ដាលមិនផ្ដល់គ្រាប់បាល់នោះឲ្យឡើយ បន្ទាប់ពីមានការពិនិត្យ VAR ឡើងវិញ។

លទ្ធផលនេះបញ្ជាក់ថា ក្រុមសេះបង្កងមិនអាចយកឈ្នះលើគូប្រកួត១នេះ ជាលើកទី២ ពោលគឺទាំងការប្រកួតនៅក្រៅដី និងក្នុងដីខ្លួនឯងជាលើកដំបូងចាប់តាំងពីរដូវកាល២០១២/១៣មក បន្ទាប់ពីការប្រកួតកាលជុំទី១ កីឡាករ Daniel Bessa បានស៊ុត១គ្រាប់តាមស្មើវិញនៅទឹកដី Turin៕

ប្រភព៖ Goal