James រំពឹងថា Bayern Munich និង Real Madrid នឹងបើកការចរចាពីការផ្ទេររបស់គេ

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

James Rodriguez រំពឹងថាក្លឹប Bayern Munich និង Real Madrid នឹងបើកការចរចារពីការផ្ទេរផ្ដាច់កុងត្រារបស់គេ បន្ទាប់ពីគេស៊ុត៣គ្រាប់ជួយឲ្យក្លឹបម្ចាស់ជើងឯក Bundesliga ឈ្នះ 6-0 ទៅលើក្រុម Mainz។

Bayern បានវាយបកតបតពីការធ្លាក់ចេញពី Champions League ដោយសារចាញ់ក្រុម Liverpool ក្នុងការបង្ហាញទម្រង់លេងយ៉ាងល្អ និងបានឡើងទៅឈរនៅកំពូលតារាង Bundesliga វិញ ក្រោយពេលដែលក្រុម Borussia Dortmund ក៏បានយកឈ្នះលើក្រុម Hertha Berlin ដូចគ្នាកាលពីថ្ងៃសៅរ៍។

សេចក្ដីរាយការណ៍មកពីអេស្ប៉ាញ បានឲ្យដឹងថា James ដែលបានខ្ចីជើងនៅ Bayern អស់២ឆ្នាំហើយនោះ មិនចង់បន្តនៅក្នុងទឹកដី Munich ទៀតទេ ប៉ុន្តែកីឡាករខ្សែបម្រើសញ្ជាតិកូឡុំប៊ីរូបនេះ បានបង្ហាញពីអារម្មណ៍ចង់បន្តនៅជាមួយ Bayern ទៀត។

James បាននិយាយប្រាប់សារព័ត៌មាន Sport1 ថា “គ្មាននរណាដឹងទេថា អនាគតនឹងទៅជាបែបណានោះ។ ក្លឹបទាំង២នឹងជជែកចរចារជាមួយគ្នា។ ខ្ញុំសប្បាយចិត្ត និងមានអារម្មណ៍ល្អណាស់នៅទីនេះ។ លោក Kovac គឺជាគ្រូបង្វឹកល្អម្នាក់ ខ្ញុំជឿជាក់ថា យើងអាចឈ្នះពានជាច្រើនជាមួយគាត់៕”

ប្រភព៖ Goal