ការវិភាគរវាងក្រុម Bayern Munich vs Liverpool: ពានរង្វាន់ Champions League វគ្គ១៦ក្រុម ជើងទី២

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ការប្រកួតរវាងក្រុម Bayern Munich និង Liverpool នៅក្នុងពានរង្វាន់ Champions League វគ្គ១៦ក្រុម ជើងទី២ រដូវកាល២០១៨/១៩នេះ នឹងធ្វើឡើងនៅយប់ថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ៣:០០នាទីយប់រំលងអាធ្រាត្រ នៅក្នុងកីឡាដ្ឋាន Allianz Arena។

បន្ទាប់ពីការប្រកួតយ៉ាងតឹងតែងបំផុត នៅក្នុងទឹកដី Anfield ដែលបញ្ចប់ទៅក្នុងលទ្ធផល 0-0 ស្មើគ្នាកាលពីខែមុននោះ រឿងដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺប្រហែលពិតជានឹងកើតមាន ហើយនៅក្នុងរដ្ឋ Bavaria នៅក្នុងរាត្រីនេះ ដោយក្រុមទាំង២សុទ្ធតែចង់បានឱកាសក្នុងការឡើង ទៅប្រកួតនៅវគ្គបន្តដូចគ្នា។

ក្រុមម្ចាស់ផ្ទះពិតជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ជាបន្តបន្ទាប់ ដែលធ្វើឲ្យក្រុមរបស់លោក Niko Kovac បានឡើងទៅឈរនៅកំពូលតារាងលីគ ដោយមានពិន្ទុស្មើជាមួយក្រុម Dortmund ប៉ុន្តែមានគ្រាប់បាល់ចំណេញច្រើនជាង។ Bayern បានប្រកួតឈ្នះទាំង៣ប្រកួតចុងក្រោយរបស់ខ្លួនចាប់តាំងពីក្រោយការប្រកួតនៅទឹកដី Merseyside មក ដោយស៊ុតបញ្ចូលទីបាន១២គ្រាប់ និងរបូតតែ១គ្រាប់ប៉ុណ្ណោះ។

ចំណែកក្រុម Liverpool វិញមានការលាយលទ្ធផលគ្នា ក្រោយការប្រកួតជើងទី១មក។ ការមិនអាចរកគ្រាប់បាល់ចំនួន២ប្រកួតទល់នឹងក្រុមគូប្រជែងធំ Manchester United និង Everton បានធ្វើឲ្យក្រុមរបស់លោក Jürgen Klopp ត្រូវធ្លាក់ទៅនៅពីក្រោមក្រុម Manchester City វិញនៅក្នុងលីគ បន្ទាប់មកក្រុមហង្សក្រហម ក៏បានលត់ក្រុម Watford (5-0) និងលត់ក្រុម Burnley (4-2) ផងដែរ នៅ Premier League ។

Bayern នឹងធ្វើការប្រកួតដោយគ្មានកីឡាករ Thomas Müller ដែលជាប់ពិន័យ២ប្រកួត នៅ Champions League។ ការទទួលបានកាតលឿងរបស់ Joshua Kimmich កាលប្រកួតជើងទី១ ក៏មានន័យថា ខ្សែការពាររូបនេះ ក៏មិនបានចូលលេងដែរប្រកួតនេះ។ ចំណែកកីឡាករ Corentin Tolliso និង Arjen Robben ក៏កំពុងនៅព្យាបាលរបួសរៀងខ្លួន។ សម្រាប់កីឡាករ Kingsley Coman វិញនៅមិនទាន់ដឹងច្បាស់ថា អាចចូលលេងឬអត់ទេ ព្រោះទើបតែជាពីរបួសដែរ។

លោក Klopp សប្បាយចិត្តដែលមានកីឡាករ Virgil Van Dijk ចូលរួមក្រុមវិញ បន្ទាប់ពីខកខានការប្រកួតជើងទី១ ដោយសារពិន័យ១ប្រកួត។ សម្រាប់ Alex Oxlade-Chamberlain នៅមិនទាន់ច្បាស់ថា អាចចូលលេងឬយ៉ាងណាទេ ខណៈដែល James Milner និង Dejan Lovern ក៏មិនច្បាស់ពីស្ថានភាពរបស់ពួកគេដូចគ្នា។

ទស្សទាយជម្រើស១១នាក់ដំបូង៖
Bayern Munich: Neuer; Rafinha, Süle, Hummels, Alaba; Martinez, Thiago; Gnabry, James, Ribery; Lewandowski
Liverpool: Alisson; Alexander-Arnold, Matip, van Dijk, Robertson; Henderson, Fabinho, Wijnaldum; Salah, Firmino, Mane

ការប្រកួតពិតជាមានការតឹងតែងខ្លាំងសម្រាប់ក្រុមទាំង២។ ក្រុមទាំង២សុទ្ធតែមានទម្រង់លេងល្អដូចគ្នា ហើយមានសង្ឃឹមឡើងទៅលេងវគ្គ៨ក្រុមដូចគ្នាផងដែរ។ ក្រុម Bayern បានឡើងទៅដល់វគ្គ៨ក្រុមជាច្រើនដងក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះ ខណៈដែល Liverpool បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រកាលពីរដូវកាលមុនថ្មីៗនេះ។

Liverpool ត្រូវតែស៊ុតបញ្ចូលទីបើសិនជាពួកគេចង់ឡើងទៅលេងវគ្គបន្ត ហើយពួកគេសង្ឃឹមថា Mohamed Salah នឹងអាចរកគ្រាប់បាល់នៅក្នុងការប្រកួតនេះ។

សម្រាប់ Bayern វិញនឹងរំពឹងខ្លាំងទៅលើកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេនៅ Champions League និង Bundesliga គឺកីឡាករ វ Robert Lewandowski នៅក្នុងទឹកដី Allianz។ ប៉ុន្តែបើសិនយើងមើលទៅជើងទី១វិញ ការប្រកួតលើកនេះពិតជាពិបាកខ្លាំងណាស់៕

ទស្សទាយគ្រាប់បាល់៖ Bayern Munich 1-1 Liverpool

ប្រភព៖ 90min