ការវិភាគរវាងក្រុម Barcelona vs Lyon: ពានរង្វាន់ Champions League វគ្គ១៦ក្រុម ជើងទី២

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ការប្រកួតរវាងក្រុម Barcelona និង Lyon នៅក្នុងពានរង្វាន់ Champions League វគ្គ១៦ក្រុម ជើងទី២ រដូវកាល២០១៨/១៩នេះ នឹងធ្វើឡើងនៅយប់ថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ៣:០០នាទីយប់រំលងអាធ្រាត្រ នៅក្នុងកីឡាដ្ឋាន Camp Nou ។

Barcelona នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Lyon សម្រាប់ការប្រកួតពាន Champions League វគ្គ១៦ក្រុមចុងក្រោយជើងទី២ បន្ទាប់ពីការប្រកួតមិនអាចទម្លាយសំណាញ់ទីគ្នាបានកាលពីជើងទី១ ដោយត្រឹមតែស្មើគ្នា 0-0។

ក្រុមអ្នកមានបុណ្យមិនអាចរកគ្រាប់បាល់បានឡើយនៅក្នុងការប្រកួតក្រៅដីដ៏សំខាន់ៗដែលខុសពីក្រុម Lyon ដែលមានខ្សែប្រយុទ្ធសំខាន់ៗដូចជា Nabil Fekir, Houssem Aouar និង Memphis Depay ដ៏មានសក្ដានុពលបំផុត។ ប៉ុន្តែបន្ទាប់ពីបានបង្កើនទម្រង់លេងល្អឡើងវិញ រួមទាំងការយកឈ្នះលើក្រុម Real Madrid ទាំងការប្រកួតនៅក្នុងលីគ និងពានកំពូលលំដាប់ទី២មក ក្រុម Barcelona គឺជាក្រុមដែលមានប្រៀបក្នុងការឡើងទៅលេងវគ្គ៨ក្រុមនៅពាន Champions League។

អ្វីដែលធ្វើឲ្យ Barcelona មានការព្រួយបារម្ភនៅក្នុងការប្រកួតនៅរាត្រីនេះគឺវត្តមានរបស់កីឡាករ Ousmane Dembele បន្ទាប់ពីក្លឹបបានបញ្ជាក់ថាខ្សែប្រយុទ្ធស្លាបរូបនេះមានបញ្ហានៅជើងខាងឆ្វេងរបស់គេនៅកំឡុងការប្រកួតជាមួយក្រុម Rayo Vallecano កាលពីថ្ងៃសៅរ៏។ ហើយក្រុមអ្នកមានបុណ្យក៏នឹងគ្មានអតីតកីឡាកររបស់ក្រុម Arsenal គឺកីឡាករ Thomas Vermaelen ផងដែរ ដោយសាររបួសកជើង ខណៈដែល Rafinha នឹងត្រូវអវត្តមានរយៈពេលយូរទៀត។

សម្រាប់ក្រុម Lyon វិញ មានមន្ទិលសង្ស័យចំពោះស្ថានភាពរបស់កីឡាករប្រធានក្រុម Marcelo បន្ទាប់ពីកីឡាករសញ្ជាតិប្រេស៊ីលរូបនេះមានរបួសជើងកំឡុងពេលការប្រកួត Ligue 1 ជាមួយក្រុម Strasbourg។ អ្វីដែលជាកម្លាំងថ្មីជួយលោកគ្រូបង្វឹក Bruno Genesio នោះគឺខ្សែប្រយុទ្ធឆ្នើម Nabil Fekir បានរួចផុតពីការពិន័យហើយ ដូច្នេះគេនឹងអាចចូលលេងប្រកួតទល់នឹងក្រុម Barcelona បាន។ ហើយក្រុម Lyon ដឹងថាការអាចរកគ្រាប់បាល់បាននៅក្រៅដីគឺអាចធ្វើឲ្យការប្រកួតមានការប្រែប្រួលទាំងស្រុងមិនខាន។

ទស្សទាយជម្រើស១១នាក់ដំបូង៖
Barcelona: Ter Stegen; Semedo, Pique, Lenglet, Alba; Busquets, Roberto, Rakitic, Arthur; Messi, Suarez
Lyon: Lopes; Dubois, Marcelo, Denayer, Mendy; Ndombele, Aouar; Traore, Depay, Fekir; Dembele

ទោះបីជាបានបង្ហាញទម្រង់លេងល្អដោយមានជំនឿចិត្តខ្ពស់កាលពីការប្រកួតនៅទឹកដី Lyon Olympic Stadium ក្រុមរបស់លោក Bruno Genesio ពេលធ្វើដំណើរទៅកាន់ទឹកដី Camp Nou នៅរាត្រីថ្ងៃពុធនេះ គាត់បានដឹងច្បាស់ហើយថា Barcelona មានប្រៀបគ្រប់យ៉ាងទៅលើក្រុមរបស់គាត់។ ទោះបីជាអវត្តមាន Ousmane Dembele ប៉ុន្តែ Lionel Messi និង Luis Suarez ប្រាកដជានឹងមិនធ្វើឲ្យខកខានឪកាសដូចប្រកួតជើងទី១ឡើយ។

ទោះបីជាយ៉ាងណាក្ដី ដោយសារតែខ្សែប្រយុទ្ធ Nabil Fekir អាចចូលលេងវិញបានហើយនោះ Lyon ប្រាកដជាអាចរកគ្រាប់បាល់នៅក្រៅដីបាន និងអាចបង្កគ្រោះថ្នាក់ខ្លះៗដល់ក្រុមម្ចាស់ផ្ទះ។ ប៉ុន្តែដូចបានរៀបរាប់ខាងលើមកហើយអ៊ីចឹង Barcelona ប្រាកដជាអាចទទួលជ័យជំនះក្នុងការប្រកួតនេះដើម្បីកក់កៅអីឡើងវគ្គ៨ក្រុមពាន Champions League បានសម្រេច៕

ទស្សទាយគ្រាប់បាល់៖ Barcelona 3-1 Lyon

ប្រភព៖ 90min