ទីផ្សារភាគហ៊ុនរបស់ក្រុម Juventus ធ្លាក់ចុះខ្លាំង បន្ទាប់ពីក្រុមសេះបង្កងប្រកួតចាញ់នៅ UCL

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ការប្រកួតចាញ់ក្រុម Atletico Madrid នៅពាន Champions League ធ្វើឲ្យក្រុម Juventus មានការខាតបង់ខ្លាំងនៅក្រៅទីលានប្រកួត និងក្នុងទីលានប្រកួត ខណៈដែលទីផ្សារភាគហ៊ុនរបស់ក្រុមបាល់ទាត់នេះបានធ្លាក់ចុះចំនួន១២ភាគរយចាប់តាំងពីល្ងាចថ្ងៃពុធមកដល់ពេលនេះ។

តម្លៃភាគហ៊ុនក្នុង១ហ៊ុនធ្លាក់ចុះពីតម្លៃ១.៤៤៩០អឺរ៉ូ មកសល់ត្រឹម ១.២៦០៣អឺរ៉ូ ដែលជាការបង្កហានិភ័យប៉ុណ្ណោះអាសន្ននៃទីផ្សារភាគហ៊ុន។ ការធ្លាក់ចុះនេះមានន័យថាក្លឹបបានខាតបង់ប្រាក់អស់ប្រមាណ១៣០លានអឺរ៉ូ។

និន្នាការលក់ភាគហ៊ុនចេញនេះគឺបន្ទាប់ពីអ្នកវិនិយោគយល់ថាក្លឹបអាចនឹងមានការខាតប្រាក់ចំណេញច្រើន និងប្រាក់ចំណូលច្រើនដែលប៉ះពាល់មកពីមូលហេតុថា ក្លឹបនេះនឹងអាចត្រូវធ្លាក់ចេញពីការប្រកួតពាន Champions League នៅត្រឹមវគ្គ១៦។

Juventus មានការពង្រឹងភាគហ៊ុនយ៉ាងខ្លាំងចាប់តាំងពីការទៅដល់របស់ Ronaldo។ ចាប់តាំងពីរដូវក្ដៅមុនមកក្លឹបបានឡើងភាគហ៊ុនពី ០.៦៦អឺរ៉ូក្នុង១ហ៊ុន ហើយបានឡើងដល់តម្លៃ១.៤៤អឺរ៉ូកាលពីថ្ងៃពុធ ដែលនេះគឺមានការកើនឡើងចំនួន១២០ភាគរយ៕

ប្រភព៖ Marca