ការវិភាគរវាងក្រុម Chelsea vs Malmo: ពានរង្វាន់ Europa League វគ្គ៣២ក្រុមជើងទី២

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ការប្រកួតរវាងក្រុមខ្លាំង Chelsea ប៉ះជាមួយក្រុម Malmo នៅក្នុងពានរង្វាន់ Europa League វគ្គ៣២ក្រុមជើងទី២ ក្នុងរដូវកាល២០១៨/១៩នេះ នឹងត្រូវធ្វើឡើងនៅយប់ថ្ងៃព្រហស្បតិ៏ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ៣:០០នាទីយប់រំលងអាធ្រាត្រ នៅកីឡាដ្ឋាន Stamford Bridge ។

ក្រុមតោខៀវ Chelsea រំពឹងថា ពួកគេនឹងអាចឡើងទៅកាន់វគ្គ១៦ក្រុមពាន Europa League បាននៅពេលពួកគេបើកទ្វារផ្ទះទទួលក្រុម Malmo នៅក្នុងការប្រកួតជើងទី២នៅ Stamford Bridge នៅរាត្រីនេះ។

ទោះបីជាបាននាំមុខ 2-1 នៅក្នុងការប្រកួតជើងទី១នៅប្រទេសស៊ុយអ៊ែតក្ដី ក្រុមតោខៀវត្រូវបានធ្លាក់ចេញពីការប្រកួតពាន FA Cup នៅត្រឹមជុំទី៥ ក្រោមថ្វីដៃរបស់ក្រុម Manchester United កាលពីថ្ងៃចន្ទ ដែលនេះគឺជាលទ្ធផលបរាជ័យមួយ ក្នុងចំណោមការដឹកនាំរបស់លោក Maurizio Sarri។

ខណៈដែល Malmo វិញបានយកឈ្នះគូប្រកួត 3-2 នៅក្នុងការប្រកួតពាន Swedish Cup បន្ទាប់ពីចាញ់ Chelsea កាលជើងទី១នោះ។

ដោយសារតែទម្រង់លេងនៅក្នុងលីគមានការធ្លាក់ចុះ ឱកាសរបស់ពួកគេនៅក្នុងការប្រកួតពាន Champions League គឺរំពឹងតែទៅលើការប្រកួតពាន Europa League ប៉ុណ្ណោះ ខណៈដែលពួកគេចង់ឈ្នះពាន នេះជាលើកដំបូង ក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ។

ខណៈដែលការប្រកួតពាន Carabao Cup វគ្គផ្ដាច់ព្រ័ត្រខិតជិតមកដល់ហើយនោះ លោក Sarri ប្រហែលជានឹងត្រូវឲ្យកីឡាករមួយចំនួន សម្រាកក្នុងការប្រកួតជាមួយក្រុម Malmo ក្នុងនោះគេរំពឹងថា Eden Hazard និង Gonzalo Higuain ត្រូវអវត្តមានពីការប្រកួតនេះ ដែលជាការបើកផ្លូវសម្រាប់ Callum Hudson-Odoi និង Willian ក្នុងការបង្ហាញខ្លួន។

ចំណែក្រុម Malmo ដែលមានលោក Uwe Rosler ជាអ្នកដឹកនាំ ស្ទើរតែគ្មានកីឡាករណាមួយមានរបួសនោះទេ នៅមុនការប្រកួតលើកនេះ។

ទស្សទាយជម្រើស១១នាក់៖
Chelsea: Kepa; Azpilicueta, Christensen, Luiz, Emerson; Kovacic; Jorginho, Barkley; Hudson-Odoi, Willian, Giroud
Malmo: Dahlin; Vindheim, Nielson, Bengtsson, Safari, Rieks; Christiansen, Bachirou, Traustason; Antonsson, Rosenberg

ទស្សទាយគ្រាប់បាល់៖ Chelsea 2-0 Malmo

ប្រភព៖ 90min