Cafu: “PSG អាចឡើងដល់វគ្គផ្ដាច់ព្រ័ត្រពាន Champions League ទោះបីគ្មាន Neymar”

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ក្រុមអ្នកមាន Paris Saint-Germain នឹងពិតជាអាចឡើងដល់វគ្គផ្ដាច់ព័ត្រពាន Champions League បាន ទោះបីជាគ្មាន Neymar ក្ដី។ នេះបើយោងតាមអតីតវីរៈបុរសរបស់ប្រេស៊ីលគឺលោក Cafu។

ក្រុមម្ចាស់ជើងឯក Ligue 1 បានយកឈ្នះ 2-0 លើក្រុមបិសាចក្រហម Manchester United នៅក្រៅដី ទាំងគ្មានវត្តមានរបស់កីឡាករខ្សែប្រយុទ្ធ២រូបគឺ Neymar និង Edinson Cavani នៅក្នុងការប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោយកាលពីថ្ងៃអង្គារ កាលពីសប្ដាហ៏មុន។

លោក Cafu ដែលធ្លាប់ឈ្នះពានកំពូលរបស់ទ្វីបអឺរ៉ុបជាមួយក្រុម AC Milan កាលពីឆ្នាំ២០០៦/០៧ បាននិយាយថា PSG នៅតែអាចសម្រេចជោគវាសនារបស់ខ្លួនបាន ដោយគ្មានវត្តមានរបស់ Neymar។

គាត់បាននិយាយថា “ក្រុមទាំង១៦នៅវគ្គជម្រុះ១៦ក្រុមចុងក្រោយពាន Champions League នេះ ពិតជាមានសក្ដានុពលរៀងៗខ្លួនក្នុងការឈ្នះ ទោះបីជាមានក្រុមខ្លះបានបាត់បង់តារាឆ្នើមឬអត់ក្ដី។ ជាការពិតណាស់ Paris Saint-Germain នឹងនឹកដល់ Neymar ប៉ុន្តែបើសិនជាអ្នកមើលការប្រកួតដំបូងនៅក្រៅដីរបស់ពួកគេ ក្រុម Paris Saint-Germain ពិតជាមានសមត្ថភាពក្នុងការឈានដល់វគ្គផ្ដាច់ព្រ័ត្ររួចទៅហើយ៕”

ប្រភព៖ sportskeeda