លោក Jose Mourinho និយាយថាលោកអាចនឹងទៅដឹកនាំក្លឹបនៅ Ligue 1

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

លោក Jose Mourinho និយាយថា គាត់ចង់មានឱកាសទៅដឹកនាំនៅលីគថ្មី ព្រោះវាជារឿងអស្ចារ្យមួយផងដែរ ហើយលីគ Ligue 1 របស់បារាំងគឺជាគោលដៅរបស់គាត់។

គ្រូបង្វឹកសញ្ជាតិព័រទុយកាល់ដ៏មានបទពិសោធន៍រូបនេះ ត្រូវបានក្លឹប Manchester United បញ្ឈប់ពីតំណែងកាលពីខែធ្នូឆ្នាំមុន ហើយគាត់ក៏ធ្លាប់បដិសេធការផ្ទេរទៅកាន់ក្រុម Benfica ដែលជាក្លឹបគាត់ដឹកនាំដំបូងគេបង្អស់ផងដែរ។

កន្លងមកលោក Mourinho ត្រូវបានគេផ្សាយថា អាចនឹងទៅដឹកនាំនៅក្លឹប Paris Saint-Germain បានទៅធ្វើការនៅក្នុប្រទេសអេស្ប៉ាញ និងអ៊ីតាលី រួមទាំងនៅលីគអង់គ្លេសផងដែរ ប៉ុន្តែពេលនេះគ្រូបង្វឹករូបនេះចង់ទៅដឹកនាំនៅលីគថ្មីវិញម្ដង។

លោក Mourinho បានប្រាប់ទូរទស្សន៍ beIN SPORTS ថា “ខ្ញុំប្រហែលជាទៅដឹកនាំនៅ Ligue 1។ ខ្ញុំធ្លាប់ធ្វើការនៅ៤ប្រទេសរួចមកហើយ ខ្ញុំចង់ស្គាល់វប្បធម៌ផ្សេងៗខ្លះ។ ការទៅដឹកនាំនៅលីគថ្មីមួយទៀតនោះ គឺជាបទពិសោធន៏ល្អណាស់សម្រាប់ខ្ញុំ៕”

ប្រភព៖ skysports