ការវិភាគ​រវាង​ក្រុម Liverpool vs Bournemouth: ពានរង្វាន់ Premier League សប្ដាហ៍​ទី​២៦

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

​ការប្រកួត​រវាង​ក្រុម Liverpool និង Bournemouth នៅក្នុង​ពានរង្វាន់ Premier League សប្ដាហ៍​ទី​២៦ រដូវ​កាល​២០១៨/១៩​នេះ នឹងត្រូវ​ធ្វើឡើង​នៅ​កីឡាដ្ឋាន Anfield នៅ​ថ្ងៃ​សៅរ៍ ទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​១០:០០​នាទី​យប់​។​

​នៅក្នុង​សប្ដាហ៍​នេះ Liverpool ចាប់ផ្ដើម​ងាក​មក​ប្រ​កួយ​ក្នុង​លី​គ​វិញ​ម្ដង ដែល​ពួកគេ​នឹងត្រូវ​បើកទ្វារ​ទទួល​ក្រុម Bournemouth ដោយ​ពួកគេ​ដឹងថា បើសិនជា​ខ្លួន​ឈ្នះ គឺ​ពួកគេ​នឹង​អាច​ឡើងទៅ​កាន់​កំពូល​តារាង​លី​គ​វិញ​មិន​ខាន​។​

​ការប្រកួត​រវាង​ក្រុម Manchester City ដែល​ឈ្នះ 2-0 ទៅលើ​ក្រុម Everton កាលពី​យប់​ថ្ងៃ​ពុធ បានធ្វើ​ឲ្យ​ក្រុម​ជើងឯក​មួយ​នេះ បាន​ឡើងទៅ​ឈរ​នៅ​កំពូល​តារាង​បណ្ដោះអាសន្ន​សិន ដោយសារ​ពួកគេ​មាន​គ្រាប់​បាល់​ចំណេញ​ច្រើនជាង ទោះបីជា​យ៉ាងណា ក្រុម​របស់លោក Pep Guardiola បាន​លេង​ច្រើនជាង Liverpool ចំនួន​១​ប្រកួត​។​

​ក្រុម​ដែល​កំពុង​ប្រជែង​ពាន​របស់លោក Jurgen Klopp នឹង​ស្វាគមន៍​ក្រុម Bournemouth របស់លោក Eddie Howe ហើយ​ការប្រកួត​ឈ្នះ​នៅថ្ងៃនេះ អាចជា​សម្ពាធ​ថ្មី​មួយ​សម្រាប់ Man City នៅពេល​ក្រុម​នេះ​ក៏​នឹងត្រូវ​ប្រកួត​ជាមួយ Chelsea នៅ​ថ្ងៃអាទិត្យ​ផងដែរ​។​

​ការប្រកួត​ថ្ងៃ​សៅរ៍​នេះ គឺជា​ការសាកល្បង​ដ៏​ធំ​មួយ​សម្រាប់ Liverpool បន្ទាប់ពី​ពួកគេ​បាន​ប្រកួត​ស្មើ​២​ប្រកួត​ជាប់ៗ​គ្នា​កន្លងមក ហើយ​ការទទួលបាន​លទ្ធផល​ឈ្នះ គឺជា​រឿង​ដែល​គេ​ត្រូវការ​ចាំបាច់​បំផុត​។​

​ក្រុម Bournemouth នៅក្នុង​រដូវ​កាល​នេះ បាន​បង្ហាញថា ពួកគេ​គឺជា​ក្រុម​ដែល​មិនអាច​សទា​យ​ទុក​មុន​បានទេ បន្ទាប់ពី​ពួកគេ​បាន​លត់​ក្រុម​តោ​ខៀវ Chelsea 4-0 មុននឹង​ចាញ់​ក្រុម Cardiff 2-0 ។ ប៉ុន្តែ​កាលពី​ដើមរដូវ​កាល​នេះ ក្រុម Liverpool បាន​លត់​ក្រុម Bournemouth 4-0 ទោះបីយ៉ាងណា ការប្រកួត​ថ្ងៃ​សៅរ៍​នេះ គឺជា​គូ​ដ៏​ពិបាក​មួយ​ផងដែរ​សម្រាប់​ក្រុម​ទាំង​២៕

​ទស្ស​ទាយ​៖ Liverpool 2-1 Bournemouth

​ប្រភព​៖ standard