ការវិភាគ​រវាង​ក្រុម Atletico Madrid vs Real Madrid: ពានរង្វាន់ LaLiga សប្ដាហ៍​ទី​២៣

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

​ការប្រកួត​រវាង​ក្រុម Atletico Madrid និង Real Madrid នៅក្នុង​ពានរង្វាន់ LaLiga សប្ដាហ៍​ទី​២៣ រដូវ​កាល​២០១៨/១៩​នេះ នឹងត្រូវ​ធ្វើឡើង​នៅ​កីឡាដ្ឋាន Wanda Metropolitano នៅ​ថ្ងៃ​សៅរ៍ ទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​១០:១៥​នាទី​យប់​។​

​ការប្រកួត​រវាង​ក្រុម​គូប្រកួត​បងប្អូន​ក្នុង​ទីក្រុង Madrid ទាំង​២​ក្លឹប​នេះ គឺ​គ្មាន​ក្ដីមេត្តា​ដាក់គ្នា​នោះទេ ព្រោះ​ក្រុម Atletico ដែល​កំពុង​ស្ថិតនៅ​លេខ​២ ក្នុង​តារាង​លី​គ​អេ​ស្ប៉ា​ញ​លើស​ក្រុម Real ដែល​ស្ថិតនៅ​លេខ​៣ តែ​២​ពិន្ទុ​ប៉ុណ្ណោះ ប៉ុន្តែ​ពួកគេ​នៅ​ចាញ់​ក្រុម Barcelona លើ​កំពូល​តារាង​ដល់​ទៅ​៦​ពិន្ទុ​ទៀត​។​

​បើសិនជា​ក្រុម​ណាមួយ​ប្រកួត​ចាញ់​នៅក្នុង​ថ្ងៃនេះ ក្រុម​នោះ​នឹង​កាន់តែ​បាត់បង់​ឱកាស ក្នុងការ​តាម​ទាន់​ក្រុម Barca ហើយ ដូច្នេះ​ការប្រកួត​រវាង​គូប្រកួត​ខ្លាំង​ទាំង​២​នេះ នឹងត្រូវ​ការ​ឈ្នះ​រៀងៗ​ខ្លួន​។​

​ក្រុម Atletico របស់លោក Diego Simeone មាន​ទម្រង់​ការពារ​តឹងតែង​ខ្លាំងណាស់ ក្នុង​រដូវ​កាល​នេះ ពោលគឺ​ពួកគេ​របូត​គ្រាប់​បាល់​តែ​១៤​គ្រាប់​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ខ្សែប្រយុទ្ធ​អាចជា​បញ្ហា ព្រោះ​ក្នុងចំណោម​២២​ប្រកួត ពួកគេ​ស៊ុត​បានតែ​៣២​គ្រាប់​ប៉ុណ្ណោះ​។​

Atletico ទើបតែ​ចាញ់​២​ប្រកួត​ប៉ុណ្ណោះ​នៅ​លី​គ LaLiga រដូវ​កាល​នេះ ប៉ុន្តែ​ដោយសារតែ​ស្មើ​៨​ប្រកួត​នោះ បានធ្វើ​ឲ្យ​ក្ដីសង្ឃឹម​ក្នុង​ការលើក​ពានរ​បស់​ពួកគេ ក៏​ឃ្លាតឆ្ងាយ​ផងដែរ​។ ហើយ​មើលទៅ​ពិបាក​ក្នុងការ​ឃើញ​ក្រុម​ណាមួយ​ឈ្នះ​ខ្លាំងណាស់ សូម្បីតែ​1-0 ក្ដី​។​

​សម្រាប់​បញ្ជី​កីឡាករ​១១​នាក់​ដំបូង​របស់​ក្រុម​ទាំង​២​វិញ​គឺ​៖
Atletico XI: Oblak, Arias, Gimenez, Godin, L. Hernandez, Lemar, Thomas, R. Hernandez, Saul, Griezmann, Morata

Real Madrid XI: Courtois, Carvajal, Varane, Ramos, Marcelo, Modric, Casemiro, Kroos, Vazquez, Benzema, Vinicius

​ទស្ស​ទាយ​៖ Atletico 1-1 Real Madrid

​ប្រភព​៖ standard