​ការវិភាគ​រវាង​ក្រុម Tottenham vs Watford: ពានរង្វាន់ Premier League រដូវ​កាល​២០១៨/១៩ សប្ដាហ៍​ទី​២៤

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ការប្រកួត​រវាង​ក្រុម Tottenham ជាមួយ​ក្រុម Watford នៅក្នុង​ពានរង្វាន់ Premier League រដូវ​កាល​២០១៨/១៩ សប្ដាហ៍​ទី​២៤ នឹងត្រូវ​ធ្វើឡើង​នៅក្នុង​ទឹកដី Wembley នៅ​ថ្ងៃ​ពុធ ទី​៣០ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង ៣:០០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​។​

​ក្រុម​មាន់​ខ្នាយ​មាស Tottenham នឹង​ផ្តោតទៅលើ​តែ​ការប្រកួត Premier League នៅ​រាត្រី​ថ្ងៃ​ពុធ​នេះ នៅពេលដែល​ពួកគេ​ទទួល​ស្វាគមន៍​ក្រុម Watford ទៅកាន់​ទឹកដី Wembley​។​

​ក្នុង​រយៈ​គម្លាត​ពីគ្នា​តែ​៤​ថ្ងៃ​ប៉ុណ្ណោះ Spurs បាន​ធ្លាក់​ចេញពី​ការប្រកួត​ពាន​ទាំង​ពាន EFL Cup និង FA Cup ដោយ​ប្រកួត​ចាញ់​ក្រុម Chelsea និង Crystal Palace ជា​បន្តបន្ទាប់​គ្នា​។​

​ហើយ​លោក Mauricio Pochettino នឹងធ្វើ​ឲ្យ​ក្រុម​ទាំងមូល​ត្រូវ​ខំប្រឹង​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ដណ្ដើមយក​តំណែង Top 4 ក្នុង​លី​គ​កំពូល ម្យ៉ាង​ដោយសារតែ​ក្រុម​បិសាច​ក្រហម Manchester United កំពុង​តែមាន​ទម្រង់​លេង​កើន​ឡើងវិញ​ជា​បណ្ដើរៗ​ផង​។​

​ពេលនេះ​កីឡាករ Son Heung-min នឹងមាន​វត្តមាន​ក្នុង​ការជួយ Tottenham នៅ Premier League ប្រកួត​ជាមួយ​ក្រុម Watford បន្ទាប់ពី​គេ​បាន​ចេញទៅ​ជួយ​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង Asian Cup ប៉ុន្តែ​ពួកគេ​បាន​ប្រកួត​ចាញ់​ក្រុម​កាតា​យ៉ាង​ភ្ញាក់ផ្អើល​ធ្វើ​ឲ្យ​គេ​ត្រឡប់​ទៅកាន់​ប្រទេស​អង់គ្លេស​វិញ​មុនពេល​កំណត់​។​

​ដោយមាន Son ត្រឡប់​ទៅ​ជួយ​ក្រុម​វិញ Spurs នឹងមាន​លទ្ធភាព​ច្រើន​ក្នុង​ការស្ដារ​ស្ថានភាព​ក្រុម ដែល​បាន​ធ្លាក់ចុះ​ក្នុង​រយៈពេល ១​សប្ដាហ៍​ចុងក្រោយ​នេះ​៕

​ទស្ស​ទាយ​៖ Tottenham 2-0 Watford

​ប្រភព​៖ standard