Vinicius និយាយថា គេ​ចង់​លេង​ជាមួយ Idol Neymar របស់គេ​

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

Vinicius Junior បាន​និយាយថា គេ​ចង់​លេង​បាល់​ក្នុង​ក្រុម​ជាមួយ​កីឡាករ Neymar ដោយ​គេ​បាន​បន្ថែមថា កីឡាករ​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្រុម Paris Saint-Germain គឺជា​អ្នក​ដែល​ជំរុញ​ចិត្ត​គេ​ខ្លាំង​បំផុត​។​

​កីឡាករ​ខ្សែប្រយុទ្ធ​ស្លាប ដែល​បាន​តំណែង​ក្នុង​ជម្រើស​១១​នាក់​ដំបូង ទាំង​នៅក្នុង​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល និង​នៅក្នុង​ក្រុម​អធិរាជ​ស Real Madrid នៅក្នុង​រដូវ​កាល​នេះ ដោយបាន​ចូល​លេង​១០​ប្រកួត ក្នុង​លី​គ​សម្រាប់​ក្លឹប​យក្ស​អេ​ស្ប៉ា​ញ​។​

​គេ​ចាប់ផ្ដើម​ស្វែងយល់​ចិត្ត​គ្នា​ល្អ ជាមួយ​ក្រុម​ឈុត​ធំ​របស់​ក្រុម​ម្ចាស់​ជើងឯក​ពាន Champions League ៣​សម័យ​ជាប់ៗ​គ្នា ហើយ​នេះ គឺជា​ការបង្ហាញ​សក្ដានុពល​ពិត​ដែល​ក្រុម Real Madrid សម្រេចចិត្ត​ទិញ​គេ​ពី​ក្រុម Flamengo កាលពី​ចុងរដូវ​កាល​មុន​។​

​ទោះបីជា​យ៉ាងណាក៏ដោយ Idol របស់ Vinicius គឺជា​អតីត​កីឡាករ​របស់​ក្រុម Barcelona ជា​កីឡាករ​ដែល​គេ​បាន​រៀនសូត្រ ពី​របៀប​លេង​បាល់​បាន​ច្រើន​បំផុត​។​

Vinicius បាន​និយាយប្រាប់​សារព័ត៌មាន Interactive Sport ថា “​ខ្ញុំ​ចង់​លេង​ជាមួយ Neymar ដែលជា Idol របស់ខ្ញុំ​។ គាត់​គឺជា​កីឡាករ​ដែល​ខ្ញុំ​បាន​យក​គំរូ​តាម​តាំងពី​ខ្ញុំ​នៅ​តូច​ម្ល៉េះ និង​តាំងពី​គាត់​លេង​នៅ​ក្រុម Santos ខ្ញុំ​បាន​តាមដាន​គាត់​យ៉ាង​ជិតស្និទ​បំផុត​។ ខ្ញុំ​កោតសរសើរ​គាត់​យ៉ាងខ្លាំង ហើយ​គាត់​ក៏​ដឹង​ដែរ​៕”

​ប្រភព​៖ Goal