ការវិភាគ​រវាង​ក្រុម Borussia Dortmund vs Hannover: ពានរង្វាន់ Bundesliga អាឡឺម៉ង់ សប្ដាហ៍​ទី​១៩

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ក្រុម​ខ្លាំង Borussia Dortmund នឹងត្រូវ​ធ្វើការ​ប្រកួត​ជាមួយ​ក្រុម Hannover សម្រាប់​ដណ្ដើមពាន Bundesliga អាឡឺម៉ង់ ជា​បន្តទៀត ដែល​ការប្រកួត​នេះ​នឹង​ធ្វើឡើង​នៅក្នុង​ទឹកដី Signal-Iduna-Park នៅ​ថ្ងៃ​សៅរ៍ ទី​២៦ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង ៩:០០​នាទី​យប់​។​

Borussia Dortmund ត្រូវបាន​គេ​ដឹងថា គឺជា​ក្រុម​ក៏​ខ្លាំង​មួយ​ក្នុង​ការប្រកួត​កាលពី​ចុង​សប្ដាហ៍​មុន បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​លើ​ក្រុម​ខ្លាំង RB Leipzig 0-1 នៅ​ទឹកដី Red Bull Arena​។ វា​គឺជា​ការប្រកួត​ដ៏​ល្អមើល​មួយ ដោយមាន​គ្រាប់​បាល់​តែ​១​ប៉ុណ្ណោះ ដែល​បែងចែក​រវាង​ក្រុម​ទាំង​២ រកបាន​ដោយ​កីឡាករ Axel Witsel សញ្ជាតិ​ប៊ែ​ល​ហ្សិ​ក ដែលជា​គ្រាប់​ទី​២​របស់គេ​សម្រាប់​ក្រុម Dortmund រដូវ​កាល​នេះ​ផងដែរ​។​

​ក្រុម​ខ្លាំង Dortmund នៅតែ​នាំមុខ​៦​ពិន្ទុ​នៅលើ​កំពូល​តារាង Bundesliga ដដែល​។ ហើយ​នៅក្នុង​រាត្រី​នេះ ពួកគេ​មានឱកាស​សម្រាប់​ឆក់យក​៣​ពិន្ទុ​បន្ថែមទៀត ពី​ក្រុម​បាត​តារាង Hannover មកលេង​ដល់​ទឹកដី Signal-Iduna-Park របស់ខ្លួន​។​

​ក្រុម Hannover ឈរ​នៅ​លំដាប់​លេខ​២ រាប់​ពីក្រោម​ទៅលើ​វិញ ដោយសារ​ពួកគេ​មិនដែល​ប្រកួត​ឈ្នះ​ឡើយ​ក្នុង​៧​ប្រកួត​ចុងក្រោយ ដែលមាន​កំណត់ត្រា​ចាញ់​៥ និង​ស្មើ​២​។ ហើយ​ការប្រកួត​ចុងក្រោយ​ថ្មីៗ​នេះ ក្រុម​របស់លោក Andre Breitenreiter បាន​ប្រកួត​ចាញ់​ក្រុម Werder Bremen 1-0 ទៀត កាល​ពីស​ប្ដា​ហ៏​មុន​។​

​ជំនួប​រវាង​ក្រុម​ទាំង​២​នេះ Borussia Dortmund មានប្រៀប​ជាង ដោយ​ឈ្នះ​១៦​ប្រកួត ស្មើ​៧ និង​ចាញ់​តែ​៥​ប្រកួត ក្នុងចំណោម​២៨​ប្រកួត​រវាង​ពួកគេ​។​

​ក្នុង​រដូវ​កាល​នេះ​ក្រុម Hannover ត្រូវបាន​គេ​ចាត់ទុកថា​គឺជា​ក្រុម​ខ្សោយ​មួយ ដោយ​ពួកគេ​មានកំណត់​ត្រា​ក្រៅ​ដី​គឺ ស្មើ​៤​ដង និង​ចាញ់​៥​ដង ក្នុងចំណោម​៩​ប្រកួត​នៅ Bundesliga និង​ស៊ុត​បញ្ចូល​ទី​តែ​២១​គ្រាប់​ប៉ុណ្ណោះ​រហូតមកដល់​ពេលនេះ​។ គេ​មិន​រំពឹងថា ក្រុម​នេះ​អាចធ្វើ​អ្វី​ក្រុម​កំពូល​តារាង​បានឡើយ ក្នុងការ​ប្រកួត​ក្នុង​រាត្រី​នេះ​៕

​ទស្ស​ទាយ​៖ Borussia Dortmund 2-0 Hannover

​ប្រភព​៖ leaguelane