ការវិភាគ​រវាង​ក្រុម Sevilla vs Barcelona: ពានរង្វាន់ Copa del Rey វគ្គ​៨​ក្រុម​

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

​ការប្រកួត​រវាង​ក្រុម Sevilla ជាមួយនឹង​ក្រុម​ខ្លាំង Barcelona សម្រាប់​ពានរង្វាន់ Copa del Rey វគ្គ​៨​ក្រុម ជើង​ទី​១ ក្នុង​រដូវ​កាល ២០១៨/១៩ នឹងធ្វើ​ឡើង​នៅ​កីឡាដ្ឋាន Ramon Sanchez Pizjuan Stadium នៅ​ថ្ងៃ​ពុធ ទី​២៣ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង ៣:៣០​នាទី​ទៀបភ្លឺ ឈានចូល​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែមករា​។​

​នៅក្នុង​ការប្រកួត​ក្នុង​ជើង​ទី​១​នេះ ក្រុម​អ្នកមាន​បុណ្យ Barcelona នឹងត្រូវ​ធ្វើដំណើរ​ទៅកាន់​ទឹកដី​របស់ Sevilla ដោយ​ពួកគេ​រំពឹងថា នឹង​អាច​គ្រង​តំណែង​ជោះ​ង​ឯក​ពាន Copa del Rey នេះ​ជា​លើក​ទី​៥​ជាប់ៗ​គ្នា​ផងដែរ​។​

​គូប្រកួត​នេះ​ធ្លាប់​ជួបគ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅក្នុង​ពាន​នេះ​កាលពី​ឆ្នាំមុន ដោយ​ក្រុម Barca បាន​លត់ 5-0 ដើម្បី​រក្សា​តំណែង​ជើងឯក​ដដែល​។ ប៉ុន្តែ​ដោយ​ការប្រកួត​ក្នុង​ជើង​ទី​១​នេះ​ត្រូវធ្វើឡើង​នៅ​ទឹកដី​របស់ខ្លួន ក្រុម Sevilla នឹងមិន​ធ្វើ​ឲ្យ​ប្រវត្តិសាស្ត្រ​ជាន់​ដាន​ពួកគេ​ទៀត​នោះទេ​។​

​លោក Ernesto Valverde បានដាក់​គម្រោង​ឲ្យ​កីឡាករ​ខ្សែប្រយុទ្ធ Lionel Messi សម្រាក​កាលពី​ការប្រកួត​លី​គ​ចុង​សប្ដាហ៍​នេះ ដើម្បី​ឲ្យ​គេ​ត្រៀមខ្លួន​សម្រាប់​ជំនួប​ជើង​ទី​១​ជាមួយ Sevilla នៅថ្ងៃនេះ​។ ដោយ​កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទីន ចូល​លេង​ត្រឹមតែ​៣០​នាទី​ប៉ុណ្ណោះ នៅក្នុង​តង់​ទី​២​កាលពី​ថ្ងៃអាទិត្យ ហើយ​គេ​បាន​ប្ដូរ​ចូល​នឹង​ជួយ​រក​គ្រាប់​បាល់​ធានា​៣​ពិន្ទុ​ទល់នឹង​ក្រុម Leganes ប៉ុន្តែ​គ្រូបង្វឹក​របស់ Barca នៅតែ​មើលឃើញថា Messi មាន​ស្ថាន​ភាពល្អ​ធម្មតា​ដដែល​។ ចំណែក​ឪ​កាស​សម្រាប់ Sevilla គឺ​ធ្វើយ៉ាងណា​បិទ​កីឡាករ​រូបនេះ​ឲ្យ​បាន​៕

​ទស្ស​ទាយ​៖ Sevilla 1-1 Barcelona

​ប្រភព​៖ Standard