Alba និយាយថា Barcelona ស្វាគមន៍កីឡាករ Morata

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

កីឡាករខ្សែការពាររបស់ក្រុម Barca រីករាយក្នុងការទទួលស្វាគន៍ កីឡាករមិត្តរួមសញ្ជាតិរបស់គេ មកកាន់ទឹកដីអេស្ប៉ាញវិញ។ ដោយកីឡាករ Jordi Alba បាននិយាយថា Alvaro Morata នឹងត្រូវបានស្វាគមន៍យ៉ាងខ្លាំង បើសិនជាខ្សែប្រយុទ្ធរូបនេះ សម្រេចចិត្តផ្ទេរមកកាន់ក្លឹប Barcelona ពីក្លឹប Chelsea របស់ Premier League។

កីឡាករវ័យ២៦ឆ្នាំរូបនេះ ត្រូវបានកាសែតចុះផ្សាយយ៉ាងភ្ញាក់ផ្អើលថា រូបគេនឹងផ្ទេរទៅកាន់ក្លឹបយក្សរបស់ LaLiga និង AC Milan លីគ Serie A ខណៈដែលគេបន្តមានបញ្ហាទម្រង់លេងនៅក្នុងទឹកដី Stamford Bridge។

ចាប់តាំងពីផ្ទេរចេញពីក្លឹប Real Madrid កាលពីឆ្នាំ២០១៧ Morata បានស៊ុតបញ្ចូលទី១៦គ្រាប់ ក្នុងការបង្ហាញខ្លួន៤៥លើកឲ្យក្លឹបតោខៀវនៅ Premier League។ ហើយ Alba ដែលជាមិត្តរួមសញ្ជាតិអេស្ប៉ាញជាមួយ Morata និយាយថា គាត់ចង់ឃើញអតីតកីឡាករខ្សែប្រយុទ្ធរបស់ក្រុម Juventus រូបនេះផ្ទេរមកកាន់ទឹកដី Camp Nou។

Alba បាននិយាយកាលពីថ្ងៃព្រហស្បតិ៏ថា “Morata គឺជាកីឡាករដែលខ្ញុំសរសើរច្រើនបំផុត គេគឺជាកីឡាករឆ្នើមអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែចុងក្រោយគឺក្លឹបជាអ្នកសម្រេចថាពួកគេចង់ទិញគេឬអត់។ បើសិនជាពាក្យចចាមអារ៉ាមនេះក្លាយជាការពិត គេនឹងត្រូវបានស្វាគមន៏ដូចជាកីឡាករថ្មីៗផ្សេងទៀតដែរ។”

Morata ក៏អាចនឹងត្រូវឲ្យចាកចេញពីក្លឹប Chelsea នៅក្នុងរដូវដោះដូរទីផ្សារខាងមុខនេះ ប្រសិនបើគ្រូបង្វឹក Maurizio Sarri អាចរកកីឡាករខ្សែប្រយុទ្ធផ្សេងមកជំនួសបាន ដោយសារឥឡូវនេះគឺមានតែ Olivier Giroud តែម្នាក់ប៉ុណ្ណោះដែលជាកីឡាករខ្សែប្រយុទ្ធ៕

ប្រភព៖ 9sportpro