ការវិភាគរវាងក្រុម Real Madrid vs Plzen

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

លោក Julen Lopetegui ត្រូវតែបង្ខំឲ្យមានការប្រកួតឈ្នះលើក្រុម Viktoria Plzen ដាច់ខាតនៅរាត្រីថ្ងៃអង្គារនេះ មុននឹងពួកគេទៅប្រកួត El Clasico នៅចុងសប្ដាហ៍នេះ។ ការប្រកួតនេះ នឹងធ្វើឡើងនៅវេលាម៉ោង ២:០០នាទីរំលងអាធ្រាត្រ នៅកីឡាដ្ឋាន Santiago Bernabeu។

ក្រុមអធិរាជសបានចាប់ផ្ដើមការប្រកួតនៅរដូវកាល ២០១៨/១៩នេះ ដោយមិនបានទទួលលទ្ធផលគាប់ប្រសើរនោះឡើយ ដោយសារក្លឹបមានអារម្មណ៍ថា បណ្ដាលមកពីការចាកចេញរបស់ Zinedine Zidane និង Cristiano Ronaldo ក្នុងពេលតែមួយ។

Real អាចនឹងមានបញ្ហាតិចតួចប៉ុណ្ណោះនៅពេលជួបជាមួយក្រុមមកពីសាធារណៈរដ្ឋឆែក Plzen ហើយអាចនឹងរកបានគ្រាប់បាល់ខ្លះៗ ដើម្បីកសាងទំនុកចិត្តឲ្យបានច្រើនជាងមុន សម្រាប់ត្រៀមការប្រកួតថ្ងៃទី២៨ ខែតុលា នៅ Camp Nou ដើម្បីជួបជាមួយ Barcelona។

ក្រុមម្ចាស់ជើងឯក Champions League មួយនេះ ត្រូវតែស្វែងរកឱកាស ដើម្បីការពារពានរបស់ខ្លួន ហើយបន្ទាប់ពីប្រកួតចាញ់ក្រុម CSKA Moscow កាលពីសប្ដាហ៍ទី២ ធ្វើឲ្យពិន្ទុនៅក្នុងពូលមានការប្រកិតគ្នា។ ក្រុមទាំង២មិនធ្លាប់ជួបគ្នានៅក្នុងការប្រកួតផ្លូវការរបស់ Uefa នោះទេ៕

ទស្សទាយ៖ Real Madrid 3-0 Plzen

ប្រភព៖ Standard