ក្រុមអ្នកមានបារាំង PSG នឹងដាក់សំណើទិញយកកីឡាករខ្សែបម្រើរបស់ Juve ម្ដងទៀត

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ក្លឹបយក្សរបស់បារាំង Paris Saint-Germain នឹងដាក់សំណើរទិញយកកីឡាករខ្សែបម្រើ Sami Khedira ពីក្រុម Juventus ម្ដងទៀត ហើយពួកគេសង្ឃឹមថានឹងអាចទទួលបានជោគជ័យក្នុងការទិញលើកនេះ។

ក្នុងពេលកន្លងមក មានកាសែតជាច្រើនបានផ្សាយថា កីឡាករ Khedira នឹងចាកចេញពីក្រុម Juventus តាំងពីរដូវកាលមុនម៉្លេះ ប៉ុន្តែគេបែរជាមិនបានចេញទៅទីណាទៅវិញ។

កាសែត L’Equipe របស់បារាំង បានផ្សាយថា ក្លឹប PSG នឹងព្យាយាមម្ដងទៀតក្នុងរដូវកាលដោះដូរកីឡាករខាងមុខ។ ការទិញមិនបានកីឡាករ Khedira ឬ Ivan Rakitic របស់ Barcelona បានធ្វើឲ្យក្លឹបបារាំងមួយនេះខ្វះកីឡាករខ្សែបម្រើជាខ្លាំង។ ពួកគេសង្ឃឹមថានឹងអាចទិញយក Khedira ដោយសារហេតុផលថា កីឡាកររូបនេះនៅមានកុងត្រាជាមួយក្រុម Juventus ត្រឹមតែឆ្នាំ២០២០ប៉ុណ្ណោះ៕

ប្រភព៖ 9sportpro