Hazard : “Lukaku លេងដោយលាក់កំណួច”

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ខែ្សប្រយុទ្ធក្រុមជម្រើសជាតិបេលហ្សិក កីឡាករ Eden Hazard បានលើកឡើងថា រូបគេបានប្រាប់ Romelu Lukaku ឲ្យធ្វើសកម្មភាពបន្តិច ពេលចូលដល់វគ្គទីពីរ។

ជាការពិតណាស់ បេលហ្សិកពិតជាធ្វើបានល្អណាស់ នៅក្នុងការប្រកួតទីមួយរបស់ខ្លួន ដោយបានយកឈ្នះ ប៉ាណាម៉ា ក្នុងលទ្ធផល ៣ទល់នឹង០ ឈរនៅលើកំពូលតារាង ហើយក្នុងនោះ Lukaku ទាត់បាន ២ គ្រាប់ និងមួយគ្រាប់ទៀតដោយ Dries Mertens។

Hazard បាននិយាយថា “ខ្ញុំចង់ឲ្យគាត់ធ្វើសកម្មភាពឲ្យបានច្រើន ពីព្រោះខ្ញុំដឹងថា គាត់អាចធ្វើបាន។ នៅពេលដែលគាត់ធ្វើបានខ្ញុំ គឺ Lukaku បានរកគ្រាប់បាល់បានចំនួន ២គ្រាប់។ ខ្ញុំសង្ឃឹមថាគាត់នឹងយល់ច្បាស់ពីវា”៕

ប្រភព By433