Sir Alex: “លោក Wenger ជាអ្នកចាត់ការដ៏ល្អម្នាក់ នៅលើលោក”

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

អតីតអ្នកចាត់ការក្រុម Manchester United លោក Sir Alex Ferguson បានចាត់ទុក លោក Arsene Wenger ជាអ្នកចាត់ការក្រុមដែលល្អជាងគេមួយនៅលើលោក។

ជាការពិតណាស់ កាលពីម្សិលមិញនេះ លោក Wenger បានប្រកាសជាផ្លូវការពីការលាលែងចេញពីតំណែង ក្នុងការដឹកនាំ Arsenal ក្រោយបញ្ចប់រដូវកាលនេះ ខណៈលោកបានមកដឹកនាំក្រុមមួយនេះ តាំងពីឆ្នាំ១៩៩៦ មកម្លេះ។

លោក Sir Alex បាននិយាយថា “ខ្ញុំពិតជារីករាយណាស់ចំពោះគាត់។ ខ្ញុំមានការគោរពចំពោះគាត់ នូវអ្វីដែលគាត់បានផ្តល់ឲ្យ Arsenal។ លោក Wenger គឺ ជាអ្នកចាត់ការក្រុមដែលល្អជាងគេបំផុតមួយ ក្នុងក្របខណ្ឌ Premier League។ ខ្ញុំពិតជាមានមោទនភាពដែលបានក្លាយជាគូប្រជែង និងមិត្តរបស់គាត់ផងដែរ”៕

ប្រភព៖ by433