Man Utd កំណត់តម្លៃ ១៦០លានអឺរ៉ូ សម្រាប់ Pogba

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ក្លឹបបិសាចក្រហម Manchester United បានកំណត់តម្លៃខ្លួន សម្រាប់ខែ្សបំរើ Paul Pogba ចំនួន ១៦០លានអឺរ៉ូ។

ជាការពិតណាស់ កីឡាករសញ្ជាតិបារាំងរូបនេះ ត្រូវបានគេទម្លាយឲ្យដឹងថា រូបគេកំពុងតែមានទំនាស់ ជាមួយនឹងអ្នកចាត់ការក្រុម លោក Jose Mourinho និងមានបំណងចាកចេញពីកីឡដ្ឋាន Old Trafford។

យោងទៅតាមកាសែត Daily Mail បានលើកឡើងថា Man Utd បានទាមទារប្រាក់ចំនួន ១៦០លានអឺរ៉ូ សម្រាប់ Pogba ហើយក្រុមពីរដែលត្រៀមប្រជែងទិញយករូបគេនោះ គឺ Real Madrid និង Paris Saint Germain។

គួរបញ្ជាក់ផងដែរថា Man Utd បាននាំ Pogba មកកាន់ទឹកដីអង់គ្លេសវិញ នៅក្នុងឆ្នាំ២០១៦ ពី Juventus ក្នុងតម្លៃ ១០០លានអឺរ៉ូ៕

ប្រភព៖ by433