លោក Wenger នឹងចាកចេញពី Arsenal ក្រោយបញ្ចប់រដូវកាលនេះ

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

អ្នកចាត់ការទូទៅក្រុមកាំភ្លើងធំ Arsenal លោក Arsene Wenger នឹងចាកចេញពីកៅអីដឹកនាំ នាកីឡដ្ឋាន Emirates Stadium ក្រោយបញ្ចប់រដូវកាលនេះ។

ជាការពិតណាស់ លោក Wenger បានចូលមកដឹកនាំ Arsenal តាំងពីឆ្នាំ១៩៩៦ មកម្លេះ ហើយក៏បានរួមចំណែកជួយក្រុមឈ្នះពានជាច្រើន ដូចជា Premier League, Fa Cup ជាដើម។

លោក Wenger បាននិយាយថា “បន្ទាប់ពីបានធ្វើការគិត និងពិភាក្សាគ្នាយ៉ាងហ្មត់ចត់ ខ្ញុំគិតថា នេះជាពេលវេលាដ៏ល្អមួយ ក្នុងការលាលែងពីតំណែង ក្រោយបញ្ចប់រដូវកាលនេះ។ ខ្ញុំពិតជារីករាយណាស់ ដែលបានបំពេញការងារនៅទីនេះ អស់រយៈពេលជាច្រើនឆ្នាំ ដែលវាបានផ្តល់នូវអនុស្សាវរីយ៍ ដល់ខ្ញុំច្រើនណាស់។ ខ្ញុំចង់ឲ្យអ្នកគាំទ្របន្តការគាំទ្រដល់ពួកយើង។ ខ្ញុំស្រលាញ់ និងគាំទ្រ Arsenal ជារៀងរហូត”៕

ប្រភព៖ by433