Marcelo ថា Real Madrid មិនមែនជា Barcelona ទេ

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ខែ្សការពារក្រុមស្តេចស Real Madrid កីឡាករ Marcelo បានលើកឡើងថា រឿងដែលកើតឡើងចំពោះ Barcelona (ធ្លាក់) មិនអាចកើតឡើងលើក្រុមរបស់គេឡើយ។

ជាការពិតណាស់ Real Madrid បានទម្លាក់ Juventus ចេញពីពានរង្វាន់ Champion League ក្រោយសរុបលទ្ធផលទាំងពីរជើង ៤ទល់នឹង៣ ខណៈ Barcelona ត្រូវបាន Roma ទម្លាក់ចេញយ៉ាងភ្ញាក់ផ្អើល។

Marcelo បាននិយាយថា “ពួកយើងបានផ្តល់អ្វីៗទាំងអស់ដែលយើងមាន ដើម្បីឡើងបន្តទៅវគ្គខាងមុខ។ អ្វីដែលកើតឡើងចំពោះ Barcelona មិនអាចកើតឡើងនៅលើពួកយើងបានទេ ពីព្រោះយើងជា Real Madrid”៕

ប្រភព៖ by433