ប្រធានសហព័ន្ធអាហ្សង់ទីនថា Messi មិនអាចឈ្នះ World Cup តែម្នាក់ឯងបានទេ

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ប្រធានសហព័ន្ធបាល់ទាត់អាហ្សង់ទីន លោក Claudio Tapia បានលើកឡើងថា Lionel Messi មិនអាចឈ្នះពានរង្វាន់ World Cup តែម្នាក់ឯងបានទេ គឺរូបគេត្រូវការជំនួយពីមិត្តរួមក្រុមទាំងអស់។

ជាការពិតណាស់ Messi មិនធ្លាប់ស្គាល់រសជាតិ ឈ្នះពានរង្វាន់អន្តរជាតិជាមួយក្រុមជម្រើសជាតិ ឈុតធំអាហ្សង់ទីនឡើយ ដោយបានរងបរាជ័យក្នុងលទ្ធផល ១ទល់នឹង០ ក្នុងវគ្គផ្តាច់ព្រាត់ World Cup 2014 យ៉ាងឈឺចាប់ក្រោមថ្វីជើងអាល្លឺម៉ង់។

លោក Tapia បាននិយាយថា “ពួកយើងមានកីឡាករដែលល្អជាងគេនៅលើលោក ប៉ុន្តែពួកយើងត្រូវតែជួយគាត់ដូចគ្នា។ Messi មិនអាចធ្វើវាតែម្នាក់ឯងបានទេ។ Messi គឺជាកីឡាករទីមួយ គាត់មានមហិច្ឆតាខ្ពស់ណាស់ ក្នុងការដណ្តើមពាន World Cup”៕

ប្រភព៖ Goal