Buffon ដៀលអាជ្ញាកណ្តាលកប់ៗមាត់

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

អ្នកចាំទីក្រុមសេះបង្កង់ Juventus កីឡាករ Gianluigi Buffon បានលើកឡើងថា អាជ្ញាកណ្តាលកាត់សេចក្តី ការប្រកួតយប់មិញនេះ ទល់នឹង Real Madrid លោក Michael Oliver ជាមនុស្សដែលគ្មានបេះដូង។

ជាការពិតណាស់ នាយប់មិញនេះ Juventus បានព្យាយាមវាយបក Real Madrid បាន ៣គ្រាប់មកវិញទៅហើយ ប៉ុន្តែឈានដល់ទៅនាទី ៩០+ លោក Oliver ក៏សម្រេចចិត្តផ្តល់បាល់ពិន័យប៉េណាល់ទីដល់ Real Madrid ហើយ Cristiano Ronaldo ក៏បានបញ្ចប់ក្តីសង្ឃឹមរបស់ Juventus។ យ៉ាងណាក្តី Buffon គិតថា បាល់នេះមិនសាកសមនឹងទទួលការពិន័យឡើយ ធ្វើឲ្យរូបគេខឹងសម្បារហូតដល់អាជ្ញាកណ្តាល ផ្តល់កាតក្រហមបណ្តេញចេញពីទីលាន។

Buffon បាននិយាយថា “ប្រសិនបើអាជ្ញាកណ្តាល មិនមានទំនួលខុសត្រូវច្បាស់លាស់នោះទេ គាត់គួរតែអង្គុយទស្សនាការប្រកួត ជាមួយនិងភរិយារបស់គាត់វិញទៅ។ គាត់មិនគួរធ្វើបែបនេះឡើយ។ ការកាត់សេចក្តីបែបនេះ មិនអាចហៅថាជាមនុស្សបានទេ។ បេះដូងរបស់គាត់ធ្វើចេញពីសំរាម”៕

ប្រភព៖ by433