Rashford នឹងចាកចេញពី Man Utd ប្រសិនបើលោក Mourinho នៅតែបន្តដឹកនាំ

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ខែ្សប្រយុទ្ធ Marcus Rashford ត្រូវបានគេរាយការណ៍ថា នឹងចាកចេញពី Manchester United ប្រសិនបើលោក Jose Mourinho នៅតែបន្តដឹកនាំក្រុម។

យោងទៅតាមកាសែត Mirror បានលើកឡើងថា Rashford មិនពេញចិត្តនឹងលោក Mourinho ដែលមិនសូវដាក់រូបគេឲ្យចូលលេងនៅក្នុងទីលាន ដោយខ្លួនតែងតែអង្គុយលើកៅអីបម្រុង។

គួរបញ្ជាក់ផងដែរថា នៅពេលថ្មីៗនេះ Rashford ទើបតែស៊ុតបញ្ចូលទីបានពីរគ្រាប់ម្នាក់ឯងជួយ Man Utd យកឈ្នះ Liverpool ក្នុងលទ្ធផល ២ទល់នឹង០ ប៉ុន្តែរូបគេនៅតែមិនទទួលបានការចាប់អារម្មណ៍ ពីអ្នកចាត់ការក្រុមនៅឡើយទេ៕

ប្រភព៖ The Sun