លោក Klopp: “Roma ទម្លាក់ Barcelona គឺជារឿងដ៏អស់សំណើច”

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

អ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានលើកឡើងថា វាជារឿងដ៏គួរឲ្យមិនជឿ នៅពេលលោកដឹងថា Roma ទម្លាក់ Barcelona ចេញពីពានរង្វាន់ Champion League។

នាយប់មិញនេះ Roma បានសាងភាពភ្ញាក់ផ្អើល ដោយបានយកឈ្នះ Barcelona ក្នុងលទ្ធផល ៣ទល់នឹង០ ដើម្បីឡើងទៅវគ្គ ៤ក្រុមចុងក្រោយ។

លោក Klopp បាននិយាយថា “ខ្ញុំបានឡើងកាំជណ្តើរ ហើយមានគេប្រាប់ខ្ញុំថា Roma បានទម្លាក់ Barcelona ហើយ។ មុនដំបូង ខ្ញុំគិតថា វាជារឿងកំប្លែងតែប៉ុណ្ណោះ។ ខ្ញុំនិយាយនេះ មិនមែនមានន័យថា ខ្ញុំមិនគោព Roma នោះទេ ប៉ុន្តែវាជារឿងមិនគួរឲ្យជឿសោះ។ Roma គឺជាក្រុមដ៏អស្ចារ្យ”៕

ប្រភព៖ by433