ភ្នាក់ងារថា Bale ស្រលាញ់ Real Madrid ណាស់

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ភ្នាក់ងារកីឡាករ Bale បានលើកឡើងថា កីឡាករសញ្ជាតិវេលស៍រូបនេះ ស្រលាញ់ Real Madrid ណាស់ ហើយស្តេចស ក៏ស្រលាញ់រូបគេដូចគ្នា។

ជាការពិតណាស់ ពាក្យចចាមអារ៉ាមរបស់ Bale ពីការចាកចេញពី Real Madrid នៅតែបន្តកើតមាន ស្របពេល Manchester United កំពុងតែព្យាយាមតាមប្រមាញ់យករូបគេ មកកាន់ទឹកដីអង់គ្លេសជាខ្លាំង។

លោក Jonathan Barnett បាននិយាយថា “Bale គឺ ជាកីឡាកររបស់ Real Madrid និង ស្រលាញ់ Real Madrid។ Real Madrid ក៏ស្រលាញ់គាត់ដូចគ្នា។ ពាក្យចចាមអារ៉ាមដែលថា គាត់ចាកចេញ គឺ សុទ្ធតែប្រឌិតឡើងដោយអ្នកសារព័ត៌មាន។ ពួកគេមិនខ្វល់ថា រឿងនោះជារឿងពិត ឬមិនពិតដូចគ្នា”៕

ប្រភព៖ ESPN