Torres នឹងចាកចេញពី At Madrid ក្រោយបញ្ចប់រដូវកាលនេះ

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ខែ្សប្រយុទ្ធ Fernando Torres បានប្រកាសជាផ្លូវការណ៍ថា ខ្លួននឹងចាកចេញពី Atletico Madrid ក្រោយបញ្ចប់រដូវកាលនេះ។

ជាការពិតណាស់ នៅក្នុងរដូវកាលនេះ Torres ទើបតែបង្ហាញខ្លួនឲ្យ Atletico Madrid ចំនួន ៣ប្រកួតប៉ុណ្ណោះ ហើយកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ ក៏មានទំនាក់ទំនងក្នុងការផ្លាស់ទៅកាន់លីកកំពូល នៃប្រទេសចិនផងដែរ។

Torres បាននិយាយថា “នេះជាពេលវេលាមួយ ដែលខ្ញុំត្រូវប្រាប់អ្នកទាំងអស់គ្នាថា ខ្ញុំនឹងចាកចេញពី Atletico Madrid ក្រោយបញ្ចប់រដូវកាលនេះ។ វាមិនមែនជាការសម្រេចចិត្ត ដែលងាយស្រួលនោះទេ។ វាពិតជាតឹងតែងខ្លាំងណាស់។ នេះអាចជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ខ្ញុំ”៕

ប្រភព៖ by433