Ramos ថា ប្រសិនបើ Zidane ថាអត់ គឺខ្លួននឹងអត់ធ្វើហើយ

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ខែ្សការពារក្រុមស្តេចស Real Madrid កីឡាករ Sergio Ramos បានលើកឡើងថា វាមិនមែនមានន័យថា ក្រុមរបស់ខ្លួនមិនគោរព Barcelona ទោះក្រុមមិនបានឈរជារបងព័ទ្ធជុំវិញ ជាការសាទរក្រុមអ្នកមានបុណ្យ សម្រាប់ការឈ្នះពាន La Liga មុនបញ្ចប់រដូវកាល។

ជាការពិតណាស់ នៅពេលបច្ចុប្បន្ន Barcelona ជាក្រុមដែលគ្រប់គ្នាជឿជាក់ថា នឹងឈ្នះពាន La Liga ពីព្រោះពួកគេមានគម្លាតពិន្ទុឆ្ងាយពីក្រុមលេខ២ Atletico Madrid ចំនួន ១១ពិន្ទុ។

Ramos បាននិយាយថា “ការមិនឈរជារបងសាទរ Barcelona មិនមែនមានន័យថា យើងមិនគោរពពួកគេនោះទេ។ ខ្ញុំតែងតែនិយាយថា ពួកយើងនឹងធ្វើតាមនូវអ្វីដែលលោក Zinidine Zidane បានប្រាប់ពួកយើង។ គ្រប់គ្នាផ្តល់តម្លៃលើរឿងនេះពេកហើយ”៕

ប្រភព៖ Goal