Salah ៖ “Liverpool អត់ខ្លាច Man City ទេ”

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ខែ្សប្រយុទ្ធក្រុមហង្សក្រហម Liverpool កីឡាករ Mohamed Salah បានលើកឡើងថា ក្រុមរបស់ខ្លួនមិនមានភាពភ័យខ្លាច ចំពោះ Manchester City ឡើយ។

ជាកាពិតណាស់ Liverpool និង Man City នឹងត្រូវជួបគ្នាក្នុងពានរង្វាន់ Champion League វគ្គ ៨ក្រុមចុងក្រោយ ប៉ុន្តែ Salah មិនភ័យខ្លាចអ្វីឡើយ។

Salah បាននិយាយថា “ខ្ញុំគិតថា Man City មិនខ្លាំងដូចអ្វីដែលគ្រប់គ្នា បាននិយាយនោះទេ។ ពួកយើងធ្លាប់បានយកឈ្នះពួកគេ។ ការប្រកួត Champion League គឺអាស្រ័យលើការចាប់ឆ្នោត ប៉ុន្តែយើងមិនខ្លាចក្រុមមួយណាឡើយ។ ពួកយើងស្ថិតនៅវគ្គ ៨ក្រុមចុងក្រោយ ហើយគ្រប់ក្រុមសុទ្ធតែមានក្តីសង្ឃឹមរៀងៗខ្លួន”៕

ប្រភព៖ by433